ជំងឺលើសសម្ពាធឈាមគឺជាឃាតករឈាមត្រជាក់ ព្រោះជំងឺនេះមិនបង្ហាញរោគសញ្ញាអ្វីសោះ ហើយក៏អាចសម្លាប់មនុស្សបានយ៉ាងស្ងៀមស្តាត់ផងដែរ។ អ្នកជំងឺលើសសម្ពាធឈាមភាគច្រើនមិនដឹងខ្លួនថាមានជំងឺនេះផង ទាល់តែចូលដល់ដំណាក់កាលយឺតពេលទៅហើយ។ បើសិនជាអ្នកមានការនឿយហត់នឹងការប្រើថ្នាំបញ្ចុះសម្ពាធឈាម និងកំពុងតែព្យាយាមស្វែងរកដំណោះស្រាយដើម្បីគ្រប់គ្រងជំងឺលើសសម្ពាធឈាមមែននោះ ចូរស្វែងយល់ និងសាកល្បងការផ្លាស់ប្តូររបៀបរស់នៅរបស់យើងសិនទៅ។
ចំណាយពេលចូលរៀនរាំ
ការធាត់ខ្លាំងច្រើនតែជាដើមហេតុនាំឱ្យលើសសម្ពាធឈាម។ ចូរចាំថា ការធាត់លើសទម្ងន់រៀងរាល់ ៤,៥គីឡូក្រាមដែលខ្ពស់ជាងទម្ងន់ធម្មតា (BMI) វានឹងធ្វើឱ្យសម្ពាធឈាមឡើសខ្ពស់ជាងមុន៤មីលីម៉ែត្របារ៉ត ឬ mm Hg។ បើសិនជាការដើរ រត់យឺតៗ និងការហាត់ប្រាណនៅក្លិបហាត់ប្រាណនៅពេលព្រឹកមិនអាចជួយសម្រកទម្ងន់បានទេ ចូរព្យាយាមធ្វើអ្វីផ្សេងវិញទៅដូចជាការរាំជាដើម។ ការរាំនឹង ផ្តល់ជាថាមពលដល់អ្នក ឱ្យរំលាយជាតិខ្លាញ់បានកាន់តែច្រើន និងជួយដល់បេះដូងច្របាច់ឈាមបានកាន់តែច្រើនផងដែរ។ ប៉ុន្តែមិនត្រូវធ្វើវាច្រើនពេកឡើយ។ ការរាំអាចជួយដល់ការសម្រកទម្ងន់ដើម្បីគ្រប់គ្រងការលើសសម្ពាធឈាមបាន។ ការសិក្សាបានឱ្យដឹងថា សកម្មភាពបែបអ៊ែរ៉ូប៊ិកដោយការរាំបូករួមនឹងកម្មវិធីគ្រប់គ្រងទម្ងន់ទៀតនោះនឹងជួយដល់ការសម្រកទម្ងន់កាន់តែលឿន។
ប្រើវិធីដកដង្ហើម
មានមនុស្សមួយចំនួនឥលើសសម្ពាធឈាមនៅពេលព្រឹកជាងពេលល្ងាចដោយសារតែកង្វះការទទួលបានអុកស៊ីសែន ឬមានអុកស៊ីសែននៅពេលយប់ច្រើនជាង។ ហេតុដូច្នេះហើយ ការផ្គត់ផ្គង់អុកស៊ីសែនដល់រាងកាយបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់ក្នុងការថែរក្សាសម្ពាធឈាម។ ពេលខ្លះ នៅពេលស្ត្រេស យើងងាយនឹងពិបាកដកដង្ហើមណាស់ ដូច្នេះកង្វះអុកស៊ីសែននឹងនាំអោយស្ត្រេសកាន់តែខ្លាំង និងលើសសម្ពាធឈាម។ ដូច្នេះចូរចំណាយពេលសម្រាក និងដកដង្ហើមចូលឱ្យបានល្អ រយៈពេល១០ ទៅ១៥ដងទៅ។
គេងបន្ថែមនៅថ្ងៃចុងសប្តាហ៍
ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើនយ៉ាងណាស់ ហើយការលើសសម្ពាធឈាមក៏មានក្នុងនោះដែរ។ រឿងនេះគឺងាយយល់ណាស់ បើសិនជាអ្នកគេងបានតែ៤ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដូច្នេះជីវិតអ្នកនឹងមានការរីកចម្រើនតិចតួចណាស់។ បើសិនជាអ្នកគេងតិចបែបនេះក្នុងរយៈពេលមួយសប្តាហ៍ អ្នកគួរតែដល់ពេលបន្ថែមការគេងនៅថ្ងៃចុងសប្តាហ៍វិញទៅ។ ការភ្ញាក់ពីគេងយឺតជាងធម្មតាមួយ ឬពីរម៉ោង និងចូលគេងលឿនជាងធម្មតាមួយម៉ោងគួរតែជារឿងល្អដែលត្រូវធ្វើ។ ការប្រារព្វពិធីជប់លៀងនៅយប់ជ្រៅពិតជាមិនអាចជួយអ្វីដល់បេះដូងអ្នកឱ្យមានអាយុវែងបានឡើយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.