សព្វថ្ងៃនេះមានការប្រើថ្នាំផ្សេងៗដើម្បីធ្វើឱ្យផ្លែឈើនិងបន្លែនៅមានសភាពស្រស់ញញឹម ដដែល ថ្នាំទាំងអស់នោះបង្កផលប៉ះពាល់ជាខ្លាំងមកលើប្រព័ន្ធខួរក្បាល ប្រព័ន្ធបន្តពូជ ប្រព័ន្ធអ៊ីមុយនីតេ ហើយក៏អាចធ្វើឱ្យកើតជម្ងឺមហារីក និងធ្វើឱ្យកូនកើតមកមានរាងកាយមិនល្អ ថែមទៀត។
បើទោះជាយ៉ាងណាក្តី បើកាលណាអ្នកមានការសង្ស័យថាផ្លែឈើឬបន្លែដែលអ្នកទិញមកមានថ្នាំពុល អ្នកអាចអនុវត្តវិធីសាមញ្ញ៣យ៉ាងខាងក្រោមនេះ។
ការលាងផ្លែឈើឬបន្លែ
ការលាងផ្លែឈើឬបន្លែដោយទឹកត្រជាក់អាចកាត់បន្ថយថ្នាំពុលបានពី៧៥ទៅ៨០%។ ត្រូវយកម្រាមដៃដុសសំបកផ្លែឈើឬបន្លែផង។ ការលាងអាចនឹងកាន់តែល្អជាមួយនឹងការដាក់អំបិលលាយបន្តិច។
ដាក់ផ្លែឈើឬបន្លែត្រាំក្នុងទឹកខ្មេះ
លាយទឹក៩០%ជាមួយទឹកខ្មេះ១០%។ យកផ្លែឈើឬបន្លែមកដាក់ត្រាំ ដោយដុសលាងតិចៗ ផង។ បន្ទាប់មក បាញ់ទឹកលាងសម្អាតចេញ។ ពេលដុសត្រូវដុសដោយប្រុងប្រយ័ត្ន ព្រោះទឹកខ្មេះអាចធ្វើឱ្យដាច់ដោចផ្លែឈើឬបន្លែបាន។
ចិតយកសំបកចេញ
វិធីកំចាត់ថ្នាំពុលល្អបំផុតគឺចិតយកសំបកផ្លែឈើឬបន្លែចេញ ជាពិសេសបើមានស្នាមប្រេះ។ ហើយបើសិនជាត្រូវដាក់ផ្លែឈើឬបន្លែស្លជាមួយសាច់មាន់ អ្នកត្រូវបកស្បែកមាន់ចេញ ព្រោះវាងាយបឺតស្រូបយកជាតិថ្នាំពុល ខ្លាំងណាស់៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.