នៅពេលដែលមានផ្ទៃពោះ មនុស្សគ្រប់រូបសុទ្ធតែសង្ឃឹមចង់ឲ្យកូនកើតចេញមកមានរូបរាងស្អាតជានិច្ច ដូចនេះបើអ្នកចង់ឲ្យកូនស្អាត អ្នកអាចបរិភោគអាហារមួយចំនួនដែលយើងខ្ញុំណែនាំប្រាប់អ្នកបាន។ តើមានអាហារអ្វីខ្លះទៅ?
អាហារដែលធ្វើឲ្យកូនស
មានឳពុកម្តាយមួយចំនួនមានសំបុររាងខ្មៅ ដូចនេះនៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចបរិភោគអាហារដែលមានវីតាមីនCដូចជា ៖ ប៉េងប៉ោះ ទំពាំងបាយជូរ ក្រូច ផ្កាខៃណា ត្រឡាត ខ្ទឹមបារាំង ខ្ទឹមស ផ្លែប៉ោម សារី នោះកូនអ្នកនឹងមិនមានសំបុរដូចអ្នកឡើយនៅពេលដែលកើតចេញមក កូននឹងមានស្បែកសជាមិនខាន។
អាហារដែលធ្វើឲ្យសក់ស្អាត
បើសក់អ្នកឆាប់ស ហើយតែងតែជ្រុះ នោះកូនអាចនឹងមានអាការៈដូចអ្នក ដូចនេះនៅពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែបរិភោគអាហារដែលមានពពួកវីតាមីនBឲ្យបានច្រើនដូចជា ៖ ត្រី ថ្លើមសត្វ ទឹកដោះគោ នំបុ័ង ពពួកសណ្តែក ពងមាន់ ល្ងរខ្មៅ ពោត និងបន្លែបៃតង នោះកូនអ្នកនឹងមានសក់ខ្មៅ ក្រាស់ និងភ្លឺរលោងនៅពេលដែលកើតចេញមក។
អាហារដែលធ្វើឲ្យកូនលូតកម្ពស់
បើអ្នកមានកម្ពស់មិនសូវខ្ពស់ ហើយចង់ឲ្យកូនខ្ពស់ អ្នកអាចបរិភោគអាហារដែលមានវីតាមីនDឲ្យបានច្រើន ដូចជា ៖ សំបកបង្គារ ពងមាន់ផ្នែកលឿង ផ្លើមសត្វ និងពពួកបន្លែ នោះកូនអ្នកនឹងអាចមានកម្ពស់ខ្ពស់ជាមិនខានឡើយ។
អាហារដែលជំនួយខួរក្បាលកូន
បើអ្នកចង់ឲ្យកូនកើតមកមានខួរក្បាលល្អ ហើយឆ្លាត និងពូកែ អ្នកអាចបរិភោគអាហារដែលជាពពួកនៃគ្រឿងសមុទ្រ ឬជាអាហារសមុទ្រដូចជាសារ៉ាយជាដើម នោះកូនអ្នកនឹងមានខួរក្បាលដ៏ល្អមួយក្រោយពេលដែលមកដល់ពិភពលោកនេះ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.