ការរកមធ្យោបាយ ដើម្បីធ្វើលំហាត់ប្រាណ នៅកន្លែងធ្វើការ អាចសន្សំសំចៃពេលវេលា និងជួយឲ្យអ្នកធានាថា អ្នកបានធ្វើសកម្មភាពរាងកាយបានគ្រប់គ្រាន់។
ក្រុមអ្នកជំនាញខាងកីឡា និងការហាត់ប្រាណ បានបង្ហាញពិវិធីសាស្ត្រខាងក្រោមនេះ ដើម្បីជួយឲ្យអ្នក អាចធ្វើលំហាត់ប្រាណ អំឡុងពេលថ្ងៃធ្វើការ ៖
- សូមធ្វើលំហាត់ប្រាណ អំឡុងពេលការមកធ្វើការរបស់អ្នក ប្រសិនបើអាច ដូចជាការជិះកង់ ឬដើរមកធ្វើការ
- រកវិធីសាស្ត្រសាមញ្ញ ដើម្បីធ្វើលំហាត់ប្រាណ ដូចជាមកធ្វើការឲ្យបានលឿន និងដើររយៈពេល ៣០ នាទីជុំវិញអគារ ឬធ្វើលំហាត់ប្រាណ នៅពេលចប់ម៉ោងការងារ
- បបួលមិត្តរួមការងារ ឲ្យដើរទៅញ៉ាំអាហារថ្ងៃត្រង់
- ចូលរួមក្លឹបហាត់ប្រាណ ដែលនៅជិតកន្លែងការងារ
- ពេលធ្វើការ អាចងើបដើរ ផ្អៀងខ្លួន ពត់ខ្លួន
- ឧស្សាហ៍ងើប ដើរចេញពីកន្លែងការងារ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.