នំប៉័ងគឺជាអាហារដែលមនុស្សយើងញ៉ាំច្រើនជាងគេ ហើយក៏គឺជាអាហារដែលមិនជាល្អសម្រាប់សុខភាពប៉ុន្មានផងដែរ។ នៅកម្ពុជាយើង នំប៉័ងភាគច្រើនៗជាប្រភេទដែលគេហៅថាជានំ ប៉័ងស ដែលធ្វើឡើងពីម្សៅមី ឬម្សៅស្រូវសាលី។ នៅស្រុកគេៗមាននំប៉័ងខ្មៅ ដែលឡើងធ្វើពីធញ្ញជាតិផ្សេងពីស្រូវសាលី ដូចជាseigle និង épautre ជាដើម ដែលមានគុណភាពល្អជាងនំប៉័ងស។
នំប៉័ងសមានជាតិអាមីដុងប្រហែលជា៨៥% គឺសម្បូរទៅដោយគ្លុយស៊ីត ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង បង្កទៅជាជំងឺទឹកនោមផ្អែមប្រភេទ២បាន។ ការដែលសម្បូរទៅដោយគ្លុយ ស៊ីតនេះក៏ធ្វើឱ្យគេចេះតែចង់ញ៉ាំនំប៉័ងទៀតផងដែរ។ នំប៉័ងសក៏សម្បូរទៅដោយជាតិអំបិលផងដែរ ដែលមានផលប៉ះពាល់ជាខ្លាំងចំពោះអ្នកមានសម្ពាធឈាមខ្ពស់។ រឿងដែលមិនល្អមួយទៀតនោះគឺស្រូវសាលីសម្បូរទៅដោយជាតិgluten ដែលជាមូលហេតុនៃជំងឺជាច្រើន។
ដូច្នេះ បើកាលណាអ្នកឈប់ញ៉ាំនំប៉័ងស នោះអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍៣យ៉ាង គឺ៖
១- ស្រកទម្ងន់ក្នុងពេលតែប៉ុន្មានសប្តាហ៍
នំប៉័ងសសម្បូរទៅដោយជាតិស្ករ ដែលទប់ឱ្យទឹកដក់ស្ថិតនៅក្នុងជាលិការបស់សរីរាង្គផ្សេងៗ។ កាលណាគេឈប់ញ៉ាំនំប៉័ងនេះ ជាតិស្ករនឹងថយចុះ ហើយទឹកក៏ថយចុះដែរ។
២- មានការរំលាយអាហារល្អ ដែលធ្វើឱ្យថាមពលកើនឡើង
នំប៉័ងសមិនសូវមានវីតាមីន និងជាតិរ៉ែទេ ជាពិសេសគឺគ្មានជាតិសរសៃសោះ។ ដូច្នេះហើយការឈប់ញ៉ាំនំប៉័ងនេះអាចជួយធ្វើឱ្យការរំលាយអាហារប្រសើរឡើងវិញ ហើយថាមពលរាងកាយក៏កើនឡើងវិញដែរ។
៣- មិនសូវឃ្លានពេក
ដូចបាននិយាយពីខាងលើរួចមកហើយ ថានំប៉័ងសនេះធ្វើឱ្យអ្នកញ៉ាំចេះតែចង់ញ៉ាំវាថែមទៀត ដូចជាឃ្លានមិនចេះចប់។ កាលណាយើងឈប់ញ៉ាំវា យើងក៏មិនសូវឃ្លានតទៅទៀតដែរ។
បើសិនជាអាចមានបានដូចនៅស្រុកគេ អ្នកអាចញ៉ាំនំប៉័ងដែលធ្វើពីគ្រាប់ធញ្ញជាតិគ្រប់មុខបានដែលសម្បូរទៅដោយសរសៃនិងជាតិរ៉ែ ឬនំប៉័ងដែលធ្វើពី épautre ដែលសម្បូរទៅដោយម៉ាញេស្យូម ផូស្វ័រ និងកាល់ស្យូម៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.