ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមពិតជាជំងឺមួយដែលពិបាកនឹងទទួលយកណាស់បើសិនជាកើតលើមនុស្សណាម្នាក់ហើយ ព្រោះវាតម្រូវឱ្យអ្នកជំងឺតមអាហារច្រើន ជាពិសេសមិនអាចញ៉ាំអាហារដែលពួកគេចូលចិត្តញ៉ាំដូចជា របស់ផ្អែម ឬប្រៃជាដើម។ សម្រាប់ជំងឺទាំងពីរនេះដែរក៏កំពុងតែក្លាយទៅជាដើមហេតុនាំអោយមនុស្សរាល់គ្នាស្លាប់ច្រើនដែរ។
បើសិនជាអ្នកកំពុងតែស្វែងរកអាហារដែលត្រឹមត្រូវសម្រាប់ជាអាហារសម្រន់នោះ អ្នកគួរជ្រើសរើសយកគ្រាប់ល្ពៅវិញទៅ។ ការញ៉ាំគ្រាប់ល្ពៅមួយក្តាប់ដៃនៅចន្លោះពេលញ៉ាំអាហារអាចផ្តល់ជាអត្ថប្រយោជន៍ច្រើន ព្រមទាំងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមផង។
បើសិនជាអ្នកកំពុងតែញ៉ាំថ្នាំបញ្ចុះសម្ពាធឈាម ឬពិបាកក្នុងការគ្រប់គ្រងសម្ពាធឈាមនោះ ប្រេងគ្រាប់ល្ពៅអាចជាជម្រើសបែបធម្មជាតិរបស់អ្នកហើយ។ យោងទៅតាមការសិក្សាបានឱ្យដឹងថា គ្រាប់ល្ពៅមានសមត្ថភាពបញ្ចុះសម្ពាធឈាម ព្រមទាំងសម្រួលដល់មុខងារផ្សេងៗទៀតរបស់បេះដូងទៀត។ ក្រៅពីបញ្ចុះសម្ពាធឈាម វាក៏ល្អសម្រាប់បេះដូងផងដែឬ។ គ្រាប់ល្ពៅនឹងបង្កើតជាសារធាតុ Nitric Oxide ដែលអាចជួយថែរក្សាលំនឹងចង្វាក់បេះដូង និងសម្រួលដល់ការប្រែប្រួលដោយសារជំងឺទាំងឡាយក្នុងបេះដូងចំពោះអ្នកជំងឺបេះដូងតែម្តង។
បើសិនជាអ្នកកំពុងតែព្យាយាមគ្រប់គ្រងជំងឺទឹកនោមផ្អែម អ្នកគួរតែប្រើថ្នាំបំប៉នជាប្រភេទគ្រាប់ល្ពៅហើយ។ ការសិក្សាមួយបានអះអាងថា ការលាយគ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិផ្សេងទៀតអាចគ្រប់គ្រងអង់ស៊ីមដែលបញ្ចេញក្នុងពេលមានជំងឺទឹកនោមផ្អែម និងបង្ការកុំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរបាន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.