អ្នកប្រហែលជាបានដឹងរួចមកហើយថា ជាប្រចាំថ្ងែ ដើម្បីទទួលបានសុខភាពល្អ និងទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ អ្នកត្រូវបរិភោគទាំងជាតិស្ករ ជាតិប្រូតេអ៊ីន ជាតិខ្លាញ់ និងសារធាតុចិញ្ចិមដទៃទៀត ឲ្យមានតុល្យភាព។ ចំពោះប្រូតេអ៊ីន ភាគច្រើនបំផុត មាននៅក្នុងសាច់សត្វ ដូចជាសាច់មាន់ ត្រី សាច់គោជាដើម។ ក្រៅតែពីសាច់សត្វទាំងនោះ ស៊ុតមាន់ សណ្តែកសៀង និងផ្លែប័រ ក៏ជាប្រភពដ៏ល្អ នៃប្រូតេអ៊ីនផងដែរ។
បើទោះបីជាផ្នែកពណ៌លឿងនៃស៊ុត មានសារធាតុចិញ្ចឹមដ៏សំខាន់ សម្រាប់រាងកាយរបស់អ្នក ពេលដែលអ្នកចង់សម្រកទម្ងន់ក៏ពិតមែន តែផ្នែកពណ៌សវិញ ដែលគ្មានទេកូឡេស្តេរ៉ុល និងជាតិស្ករ តែវាពោរពេញដោយប្រូតេអ៊ីន។
ដូច្នេះ បើអ្នកប្រាថ្នាចង់បានតែប្រូតេអ៊ីន នោះផ្នែកពណ៌ស គឺល្អបំផុតសម្រាប់អ្នក។
ចំណែកឯផ្លែប័រវិញ មានអាស៊ីតអាមីណូទាំងអស់ ១៨ ដែលចាំបាច់សម្រាប់រាងកាយ ដើម្បីបង្កើតជាប្រូតេអ៊ីន។ មិនដូចប្រូតេអ៊ីន ដែលមានក្នុងសាច់សត្វនោះទេ ដែលវាមានការលំបាក សម្រាប់ការរំលាយ តែប្រូតេអ៊ីនដែលមានក្នុងផ្លែប័រវិញ មានភាពងាយស្រូល ក្នុងការបឺតស្រូបដោយរាងកាយ។ ផ្លែប័រ ក៏មានផងដែរ នូវជាតិកាកសរសៃយ៉ាងច្រើន ដែលអ្នកត្រូវការជាចាំបាច់៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.