
គ្រឿងផ្សំ៖
- ម្រេងម៉ដ្ឋ ១ សា្លបព្រាកាហ្វេ
- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ទឹកក្តៅឧណ្ហៗបន្តិច
វិធីធ្វើ៖
- ដួសម្រេចដាក់ក្នុងកូនចានមួយ ហើយបន្ថែមអំបិលម៉ដ្ឋចូល រួចចាក់ទឹកបន្តិចចូលតាមក្រោយ។ យកសំលីជ្រលក់ចូលទៅក្នុងល្បាយដែលបានលាយរួច ដាក់ចូលទៅក្នុងធ្មេញដែលអ្នកឈឺ រឺអញ្ចាញធ្មេញហើម។ ប្រសិនបើអ្នកចង់ខ្ពុលទឹកអំបិលម្រេច អ្នកត្រូវដាក់ទឹកអោយច្រើនបន្តិច។
បន្ថែម៖ ពេលដែលអ្នកមានអារម្មណ៍ថាឈឺធ្មេញ អ្នកអាចយកខ្ទឹមបារាំងមួយកូនដុំតូច ញាត់ចូលធ្មេញដែលឈឺ រឺទំពារវាក៏បានដែរ៕