6 days ago 8918
មនុស្សភាគច្រើនមិនសារភាពឡើយថា ពួកគេបានសម្រេចកាមដោយខ្លួនឯង បើទោះបីជាការពិតមនុស្សមួយចំនួនប្រព្រិត្តិសកម្មភាពនេះស្ទើតែរាល់ថ្ងៃក៏ដោយ។ ប៉ុន្តែការសម្រេចកាមដោយខ្លួនឯងពិតជាផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព។
១. កម្ចាត់ទឹកកាមចាស់ចេញ
អ្នកស្រាវជ្រាវជាច្រើននាក់បានណែនាំថា ការសម្រេចទឹកកាមអាចជួយដល់មេជីវិតឈ្មោល។ អ្នកបញ្ចេញទឹកកាមចាស់ចេញ ជំនួសដោយទឹកកាមថ្មី ហើយនេះជាឱកាសល្អដើម្បីមានកូន។
២. កាត់បន្ថយភាពតានតឹង
ការសម្រេចកាមដោយខ្លួនឯងគ្មានអ្វីទេ ប៉ុន្តែវាបានជម្រុញដល់ផ្លូវភេទ និងជួយបំផ្លាញភាពតានតឹង។ ការសម្រេចកាមដោយខ្លួនឯងបានបញ្ចេញនូវអរម៉ូនដូចជា ដូប៉ាមីន និងអុកស៊ីតូស៊ីន ដែលជួយឲ្យអ្នកមានក្តីសុខ។ គ្មានវិធីណាមួយអាចបញ្ចេញអារម្មណ៏សម្រើបបានឡើយ និងជាធម្មតាវាអាចជួយឲ្យមនុស្សគេងលក់បានស្រួលផងដែរ។
៣. ការពារពីការឆ្លងមេរោគតាមការរួមភេទ
ជាការពិតណាស់ ភាពវិជ្ជមានមួយបានពីការសម្រេចទឹកកាមដោយខ្លួនជាឱកាសអាចគេចផុតពីការឆ្លងមេរោគ។ វាជាការរួមភេទមួយដ៏មានសុវត្ថិភាពបំផុត។
៤. កាត់បន្ថយឱកាសនៃជំងឺមហារីកក្រពេញប្រូស្តាត
កាលពីឆ្នាំ ២០០៣ អ្នកសិក្សាស្រាវជ្រាវជនជាតិអូស្ត្រាលីម្នាក់បាននិយាយថា បុរសៗដែលសម្រេចទឹកកាមបានច្រើនជាង ៥ដងក្នុង ១សប្តាហ៏ ធ្វើឲ្យអត្រានៃការកើតជំងឺមហារីកក្រពេញប្រូស្តាតមានតិចបំផុត។ ការសម្រេចទឹកកាមដោយខ្លួនឯងអាចជួយលាងសម្អាតប្រព័ន្ធរបស់អ្នក និងការពារពីកោសិកាមហារីក។
៥. ផ្តល់ក្តីសុខឲ្យខ្លួនឯង
ការសម្រេចទឹកកាមដោយខ្លួនឯងកើតមានចំពោះមនុស្សដែលគ្មានដៃគូ ឬមិនអាចរួមភេទជាមួយដៃគូបាន។ ត្រូវគិតថា អ្នកអនុវត្តកាន់តែច្រើន អ្នកកាន់តែប្រសើរ។ ការសម្រេចទឹកកាមដោយខ្លួនឯងបែបនេះមិនមែនមានតែបុរសៗទេ។ មនុស្សស្រីក៏អាចសម្រេចទឹកកាមដោយខ្លួនឯងបានដែរ ដើម្បីរកឲ្យឃើញចំណុចសម្រើបលើរាងកាយឲ្យបានត្រឹមត្រូវ រួចប្រាប់ដល់ដៃគូរបស់នាង ដើម្បីផ្តល់ក្តីសុខឲ្យនាង។ ការសម្រេចទឹកកាមដោយខ្លួនឯងក៏អាចកម្ចាត់ភាពអៀនខ្មាស់ និងអាចជួយបង្កើនការរួមភេទឲ្យកាន់តែប្រសើរឡើង៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.