Saturday, November 7, 2015

ភេសជ្ជៈ​6​ប្រភេទ​ជួយ​បំបាត់​ជាតិពុល​ពី​ក្នុង​រាង​កាយ​គួរ​ទទួលទាន​នៅ​ពេល​ព្រឹក

ទទួលទាន​ភេសជ្ជៈ​បំបាត់​ជាតិពុល​មាន​សារសំខាន់​ទី​១​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​តាម​បែប​ធម្មជាតិ ដោយ​មិន​មានការ​ប៉ះពាល់ និង​ទី​២​លាង​សម្អាត​ជាតិពុល ជាតិ​គីមី​ចេញពី​រាង​កាយ​របស់​អ្នក ។ ក្រៅពី​នេះ​ភេសជ្ជៈ​បន្សាប​ជាតិពុល​ជួយ​បន្ថែម​នូវ​ជាតិ​រ៉ែ និង​វីតាមីន​ជា​ច្រើន​ដល់​រាង​កាយ​ដែល​ភាគច្រើន​ពួក​វា​ទាំងនោះ​មាននៅ​ក្នុង​ទឹក​ផ្លែ​ឈើ​ធម្មជាតិ ។ ពេល​នេះ​អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អ បន្ទាប់​ពី​ទទួលទាន​ភេសជ្ជៈ​បំបាត់​ជាតិពុល ។
១-​ទទួលទាន​ទឹក​ផ្លែស្វាយ និង​ទឹក​ម្នាស់ ៖ គឺជា​វិធីសាស្ត្រ​មួយ​សម្រាប់​សុខភាព​ជាមួយនឹង​ការ​ទទួលទាន​ទឹក​ស្វាយ និង​ទឹក​ម្នាស់​ស្រស់​មួយ​កែវ ។ ស្រស់ ឆ្ងាញ់ និង​ពោរ ពេញ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​មានគុណ​ប្រយោជន៍​ខ្ពស់​បំផុត ។ ភេសជ្ជៈ​នេះ​នឹង​ផ្តល់​នូវ​សារធាតុ​រ៉ែ និង​វីតាមីន​ទៅ​ឱ្យ​រាង​កាយ​របស់​អ្នក​ដែល​ត្រូវ​បំពេញការងារ​ជា​ប្រចាំ ហើយ​វា​ផ្តល់​ថាមពល​ឱ្យ​អ្នក​ពេញ​មួយ​ថ្ងៃ ។ ក្រៅពី​នេះ​ការ​ទទួលទាន​ទឹក​ផ្លែស្វាយ និង​ទឹក​ម្នាស់ ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នកប្រឆាំង​នូវ​សារធាតុ​អុកស៊ីតកម្ម និង​ជួយ​លាង​សម្អាត​ជាតិពុល​ដែល​មាននៅ​ក្នុង​ពោះវៀន​របស់​អ្នកផង​ដែរ ។ នេះ​គឺជា​ភេសជ្ជៈ​មួយ​ដែល​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ហើយ​នៅ​ពេល​អ្នក​ទទួលទាន​វា​ជា​រៀង​រាល់​ព្រឹក​នឹង​មាន​អារម្មណ៍​ថា ខុស​ប្លែក​ពី​ធម្មតា ។
២-​ទឹក​បន្លែ​ស្លឹក​បៃតង ៖ ភាគច្រើន​មនុស្ស​យើង​មិនសូវ​ជា​ចូល​ចិត្ត​ទទួលទាន​បន្លែ​ទេ ពិសេស​ស្លឹក​បន្លែ​បៃតង បើ​ទោះជា​យើង​ដឹង​ថា វា​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព​ក៏​ដោយ ។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ទទួលទាន​បន្លែ​បៃតង​ឆៅ​ទេ ហេតុ​អ្វី​បានជា​អ្នក​មិន​យក​វា​ទៅ​ក្រ​ទ្បុ​ក ឬ​ច្របាច់​ឱ្យ​ក្លាយជា​ទឹក​វិញ ? ការ​ធ្វើ​បែប​នេះ​គឺ​ងាយស្រួល​ក្នុង​ការ​ទទួលទាន ហើយ​អ្នក​ក៏​អាច​បន្ថែម​នូវ​គ្រឿងផ្សំ​ដើម្បី​ឲ្យ​កាន់តែ​មាន​រសជាតិ ។ ស្លឹក​បន្លែ​បៃតង​ទាំងនេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​រក្សា​រាង​កាយ​របស់​អ្នក​ឱ្យ​មាន​សំណើម​ពិសេស​សំណើម​ស្បែក ។ ក្រៅពី​នេះ​អ្នក​អាច​ជ្រើសរើស​យក​បន្លែ​បៃតង​ដទៃ​ទៀត​ពី​ខាត់ណា​ដើម និង​ត្រសក់​ដើម្បី​ច្របាច់​យក​ទឹក​មក​ទទួលទាន ពេល​នោះ​រាង​កាយ​របស់​អ្នក​នឹង​រឹង​មាំ ។
៣-​តែ​បៃតង ៖ តែ​បៃតង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​សុខភាព​ជា​យូរយារ​ណាស់​មក​ហើយ​រហូត​បច្ចុប្បន្ន​ជា​ពិសេស​នៅ​តំបន់​អាស៊ី ។ តើ​យើង​នឹង​ទទួល​បាន​អ្វី​បន្ទាប់​ពី​ទទួលទាន​តែ​បៃតង​មួយ​កែវ​រាល់ថ្ងៃ ? ការ​ទទួលទាន​ទឹកក្រូច​ឆ្មា រ និង​តែ​បៃតង​នឹង​ទទួល​បាន​គុណប្រយោជន៍​ទ្វេ​ដង​ក្នុង​ការ​លាង​សម្អាត​ជាតិពុល ។ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ភាគច្រើន​ទឹក​ផ្លែ​ឈើ​គឺ​មិន​មាន​លាយ​តែ​បៃតង​នោះ​ទេ ប៉ុន្តែ​សម្រាប់​ទឹកក្រូច​ឆ្មារ​វិញ អ្នក​ត្រូវ​តែ​បន្ថែម​ជាមួយនឹង​តែ​បៃតង ដើម្បី​ធ្វើ​ឱ្យ​មាន​រសជាតិ​កាន់់តែ​ឆ្ងាញ់ ហើយ​ពេល​នោះ​អ្នក​នឹង​ទទួល​បានការ​ការពារ​ពី​ផល​ប៉ះពាល់​របស់​អុកស៊ីតកម្ម ក្រោយ​ពេល​ទទួលទាន​វា​រួច ។ លើស​ពី​នេះ​ទៀត​វា​បង្កើន​ការ​រំលាយ​អាហារ​ក្នុង​ក្រពះ​ពោះវៀន​កាន់តែ​ឆាប់រហ័ស បង្កើន​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ជាតិ​ហ្វា​យ​បឺ​ដើម្បី​បន្ថែម​ដល់​ដំណើរការ​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ​តាម​បែប​ធម្មជាតិ ។ ភេសជ្ជៈ​នេះ​ក៏​មាន​សារសំខាន់​សម្រាប់​អ្នក​ទាំង​ទ្បា​យ​ណា ដែល​បាន​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ក៏​អ្នក​ដែល​មិន​មាន​របប​អាហារ​បំបាត់​ជាតិពុល​ទៀងទាត់ និង​សម្រាប់​អ្នក​ដែល​មានការ​ព្រួយបារម្ភ​ចំពោះ​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​មក​លើ​រាង​កាយ ។
៤-​ទឹក​ឪ​ទ្បឹ​ក ៖ ជា​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​មួយ​ដែល​អ្នក​អាច​ទាញ​វា​ចេញពី​ផ្លែ​ឪ​ទ្បឹ​ក ឬ​ផ្លែ​ត្រសក់ ព្រោះថា ទាំង​២​ប្រភេទ​នេះ​មានគុណ​ប្រយោជន៍​ដូច​គ្នា ហើយ​សម្រាប់​ពេលវេលា​រៀបចំ​ធ្វើ​វិញ​មាន​រយៈពេល​តិច​ជាង​ប្រាំ​នាទី​ប៉ុណ្ណោះ ។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ចំណិត​ផ្លែ​ឪ​ទ្បឹ​កមួយ​ចំនួន ឬ​ត្រសក់​ដែល​មាន​ទំហំ​មធ្យម​១ ឬ​ក៏​២​ផ្លែ ក្រូចឆ្មារ​មួយ​ចំនួន ជីរអង្កាម​២​សន្លឹក និង​ទឹក​ស្អាត ។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​ជាតិពុល​ក្នុង​រាង​កាយ អ្នក​គួរ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​នៅ​ពេល​យប់ ។ ការ​លាយ​បញ្ចូល​គ្នា​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ដំណើរការ​កាន់តែ​ល្អ​ដល់​ថ្លើម និង​តម្រងនោម ។
៥-​ការ​បំបាត់​ជាតិពុល​ជាមួយ​ក្រូចឆ្មារ និង​ទឹក​ក្តៅ ៖ ដំបូង​យើង​ត្រូវ​មាន​ក្រូចឆ្មារ​មួយ​ផ្លែ និង​ទឹក​ក្តៅ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ច្របាច់​ក្រូ​ឆ្មារ​មួយ​ចំហៀង​ចូល​ទឹក​ក្តៅ​ក្នុង​កែវ ហើយ​ទទួលទាន​ទឹកក្រូច​ឆ្មារ​នេះ​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក ។ បន្ទាប់​មក​អ្នក​អាច​បន្ត​ទទួលទាន​អាហារ​បានជា​ធម្មតា ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មមាញឹក​មិន​បាន​ធ្វើ​វា​នៅ​ពេល​ព្រឹក អ្នក​អាច​រៀបចំ​ធ្វើ​ភេសជ្ជៈ​នេះ​នៅ​ពេល​យប់​ទុក​ត្រៀម​ជា​ស្រេច ហើយ​គ្រាន់តែ​កម្តៅ​វា​បន្តិច​នៅ​ពេល​អ្នក​ទទួលទាន​វា​ពេល​ព្រឹក​ជា​ការ​ស្រេច ។
៦-​ម្សៅ Cinnamon និង​ទឹក​ផ្លែ​ប៉ោម ៖ នេះ​ជា​ភេសជ្ជៈ​បំបាត់​ជាតិពុល​នៅ​ពេល​ព្រឹក ដែល​ពេញ​និយម​មួយ​ពាក់ព័ន្ធ​នឹង​ម្សៅ Cinnamon រុក្ខជាតិ Stevia ទឹកក្រូច​ឆ្មារ ទឹកកក និង​ទឹក​ផ្លែ​ប៉ោម ។ ប្រសិនបើ​វា​មិន​ត្រជាក់​ទេ​នោះ អ្នក​អាច​ដាក់​លាយ​ទឹកកក​មួយ​ដុំ​ចូល​ទៅ​ក្នុង​ទឹក​នោះ ។ ទឹក​ដែល​ត្រូវ​ទទួលទាន​គួរ​ជា​ទឹក​ត្រជាក់​ព្រោះ​នៅ​ពេល​ដែល​ចូល​ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​វា​នឹង​បំផ្លាញ​កា​ទ្បូ​រី ។ វា​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចង់​បំបាត់​ជាតិពុល​ក្នុង​របប​អាហារ ការ​សម្រក​ទម្ងន់ និង​ការ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​ក្នុង​ពេល​តែ​មួយ ។
របៀប​ធ្វើ​ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវ​យក​ដុំ​ទឹកកក​មួយ​ចំនួន​មក​ដាក់​ក្នុង​ទឹក​ត្រជាក់​ប្រមាណ​៤៥៣​ក្រាម បន្ទាប់​មក​ដាក់​ទឹក​ផ្លែ​ប៉ោម​មួយ ឬ​២​ស្លាបព្រា​បាយ រួច​ច្របាច់​ក្រូចឆ្មារ​មួយ​ផ្លែ ហើយ​រោយ​រុក្ខជាតិ​Stevia និង​ម្សៅ Cinnamon ជា​ការ​ស្រេច ៕