វាដូចជាមិនត្រូវការឱ្យអ្នករង់ចាំរយៈពេលយូរដើម្បីទទួលបានសក់ដុះលឿន និងភ្លឺរលោងទៅតាមក្តីស្រមៃទៀតទេ។ ការញ៉ាំអាហារទាំងឡាយណាដែលអាចជំរុញដល់ការលូតលាស់សក់ និងសុខភាពសក់អាចជួយបង្កើនល្បឿនរបស់វាបានយ៉ាងល្អ នេះដោយសារតែជីវជាតិរបស់វាតែម្តង។ ដូច្នេះហើយ ចូរញ៉ាំអាហារខាងក្រោមនេះដើម្បីទទួលបានការលូតលាស់សក់ទៅតាមក្តីស្រមៃរបស់អ្នក។
ត្រីសាល់ម៉ុង
ខ្លាញ់អាស៊ីតអូមេហ្គាបីសម្បូរជាងគេក្នុងត្រីសាលម៉ុង និងអាចជួយថែរក្សាសុខភាពស្បែកក្បាល ព្រមទាំងជំនួយដល់ការលូតលាស់សក់ទៀតផង។ ត្រីនេះក៏មានវីតាមីន D និងអាស៊ីតអាមីណេ ដែលវាសុទ្ធសឹងតែសំខាន់ចំពោះសុខភាពសក់ដែរ។
ផ្លែបឺរ
ជាតិខ្លាញ់ដ៏ច្រើនរបស់ផ្លែបឺរមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យសក់លូតលាស់វែង និងភ្លឺរលោង។ ខ្លាញ់មួយចំនួនក្នុងផ្លែនេះក៏ជាប្រភេទអូមេហ្គាបី សម្រាប់ស្បែកក្បាលដ៏មានសុខភាពល្អដែរ។ ក្រៅពីញ៉ាំ អ្នកក៏អាចប្រើផ្លែនេះលាបលើសក់ និងស្បែកក្បាលដោយផ្ទាល់ដើម្បីភ្ញោចដល់ការផលិតកូឡាជែន និងអេឡាស្ទីន ដែលវាជាប្រូតេអ៊ីនដ៏សំខាន់សម្រាប់ស្បែក និងរចនាសម្ព័ន្ធស្បែកក្បាលតែម្តង។
ស៊ុតពណ៌ស
ស៊ុតពណ៌សមានខ្លាញ់អាស៊ីតអូមេហ្គាបី និងBiotin ខ្ពស់ ដែលអាចជួយឱ្យសក់លូតវែង និងមានសុខភាពល្អ។ មិនត្រូវញ៉ាំស៊ុតបែបនេះច្រើនពេកទេ ព្រោះវាអាចនាំឱ្យរាំងស្ទះដល់ការបឺតស្រូបសារធាតុ Biotin បាន។
ផ្លែអាល់ម៉ុន
វាក៏ដូចជាស៊ុតពណ៌សដែរ គឺមានជាតិ Biotin។ ការញ៉ាំផ្លែអាល់ម៉ុនមួយពែងជាទៀងទាត់ប្រហែលជាអាចជួយឱ្យសក់លូតវែង និងក្រាស់បាន។
គ្រាប់ផ្កាឈូករ័ត្ន
អ្នកជំនាញខាងអាហារូបត្ថម្ភជាច្រើននិយាយថា វីតាមីន E ដែលមានក្នុងផ្កាឈូករ័ត្នមិនត្រឹមតែជួយឱ្យសក់លូតលាស់ទេ តែក៏ល្អចំពោះសុខភាពសរសៃសក់ដែរ។ អង់ទីអុកស៊ីដង់មួយនេះក៏ជួយបង្ការការជ្រុះសក់ដែរ ព្រោះវាអាចជួយស្បែកក្បាលស្ថិតក្នុងសភាពសុខភាពល្អបានយូរបំផុត។
ដំឡូងជ្វា
សារធាតុ Beta Carotene ក្នុងដំឡូងជ្វាគឺជារបស់ដ៏សំខាន់សម្រាប់បឺតស្រូបវីតាមីន A ដែលវាល្អសម្រាប់លូតលាស់សក់ផង និងសុខភាពស្បែកក្បាលផង។
ម្ទេសប្លោកពណ៌លឿង
បើយើងប្រៀបធៀបនឹងផ្លែក្រូចវិញ គឺថាម្ទេសប្លោកពណ៌លឿងមានវីតាមីនC ច្រើនជាងក្រូចរហូតដល់ ៥ដងឯណោះ ដែលវាមានសារៈសំខាន់សម្រាប់ពង្រឹងទាំងសរសៃសក់ និងឫសសក់។ ក្រៅពីនេះការខូចសរសៃសក់ក៏មិនសូវកើតមានដែរ នេះដោយសារតែអង់ទីអុកស៊ីដង់របស់បន្លែងនេះតែ ម្តង។
អយស្ទើ
កង្វះជាតិស័ង្គសីត្រូវបានគេស្គាល់ថានាំឱ្យជ្រុះសក់។ ដូច្នេះចូរប្រាកដថា រាងកាយអ្នកមានជាតិស័ង្គសីទៅតាមតម្រូវការអស់ហើយតាមរយៈការញ៉ាំអយស្ទើ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.