Monday, November 9, 2015

 គ្រាន់តែញាត់សំលីត្រាំអាកុល ចូលក្នុងរន្ធផ្ចិតអាចព្យាបាលជំងឺបានច្រើនមុខ

បើយោងតាមអ្នកជំនាញផ្នែកឱសថបាន​បង្ហាញថា នេះគឺជា​វិធីសាស្ត្រ​ដ៏សាមញ្ញ តែមា​នប្រសិទ្ធិភាព​បំផុតដើម្បីកាត់បន្ថយការឈឺចាប់។ ដោយគ្រាន់តែយកសំលីកប្បាសត្រាំ​នៅ​អាកុលទៅញាត់នៅក្នុងរន្ធផ្ចិត វាអាចជួយព្យាបាលជំងឺផ្តាសាយ, ក្អក, ឈឺពោះ និងការឈឺចាប់ពេលមករដូវ។
អ្វីដែលអ្នកត្រូវការគឺ យកសំលី​កប្បាសត្រាំនៅក្នុងអាកុល ហើយ​យកទៅញាត់នៅក្នុងរន្ធផ្ចិតរបស់អ្នក។ វិធីនេះនឹងជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងជួយឲ្យ​រាងកាយ​​បាន​សម្រាកស្រួល។ ហើយចំពោះអ្នកដែលមាន​ជំងឺផ្តាសាយ, គ្រុន ឬឈឺចាប់សាច់ដុំ ជាជម្រើសប្រសើរជាងថ្នាំ​ពេទ្យទៅទៀត។
ពេលដែលអ្នកមានជំងឺផ្តាសាយ គ្រាន់តែត្រំាកប្បាសនៅក្នុងអាកុល ហើយ​ដាក់វានៅក្នុងរន្ធផ្ចិតរបស់អ្នក។ ក្រោយពីដាក់សំលីចូលហើយ សូមយកកន្សែង ឬថង់ថ្លាស្ទិចគ្រប​ពីលើ។
វិធីសាស្ត្រនេះអ្នកក៏អាចប្រើដើម្បីកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវផងដែរ ដោយអ្នកគ្រាន់តែគេង ហើយយកសំលីដែលជ្រលក់អាកុលនេះសង្កត់ចូលរន្ធផ្ចិតរបស់អ្នកថ្នមៗ។
សម្រាប់ការបំបាត់ការឈឺពោះ អ្នកគ្រាន់តែបន្ថែមអំបិលបន្តិច ចូលទៅក្នុងអាកុលហើយជ្រលក់កប្បាសឲ្យជោគ ទើបញាត់ចូលទៅក្នុងរន្ធផ្ចិត៕