តើក្បាលអ្នកតែងតែមានអង្កែរឬទេ? តើអ្នកធ្លាប់ប្រើវិធីធម្មជាតិក្រៅពីប្រើសាប៊ូដើម្បីបំបាត់វាឬទេ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបធម្មជាតិពីរប្រភេទដើម្បីបំបាត់វា ដោយមិនចាំបាច់ប្រើសាប៊ូក៏វាអាចបំបាត់បានដែរ។ តើមានគួរតែធ្វើដូចម្តេចទៅ?
វិធីទី១
អ្នកអាចយកខ្ទឹមបារាំងមួយទៅកិនឱ្យម៉ត់ បន្ទាប់មកយកក្រណាត់ស្បៃដែលសម្លាប់មេរោគរួច យកមករុំខ្ទឹមបារាំងនោះ រួចយកមកជូតលើស្បែកក្បាលអ្នក បន្ទាប់មកទុក២៤ម៉ោងរួច ទើបយកទឹកក្តៅអ៊ុនៗលាងចេញ នោះវានឹងអាចធ្វើឱ្យក្បាលអ្នកបាត់រមាស់ និងបាត់អង្កែរ ព្រោះវាមានវីតាមីនB1, B2, C, Eនិងសារធាតុចិញ្ចឹមជាច្រើនដែលអាចជួយបំបាត់វាបានយ៉ាងងាយ។
វិធីទី២
អ្នកអាចយកខ្ញីចិតជាបន្ទះៗ បន្ទាប់មកយកវាទៅដាំជាមួយទឹកឱ្យពុះ បន្ទាប់មកចាំដល់វាមិនសូវក្តៅ អ្នកអាចចាក់ទឹកខ្មេះចូល បន្ទាប់មកយកមកកក់សក់បាន វានឹងជួយបំបាត់អង្កែរដែលនៅលើក្បាលអ្នកបាន នោះក្បាលអ្នកនឹងមិនរមាស់ទៀតទេ ហើយសក់អ្នកក៏មិនស្ងួតទៀតដែរ វានឹងធ្វើឱ្យស្បែកក្បាលអ្នកមានសុខភាពល្អ

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.