កាលពីម្សិលមិញ យើងខ្ញុំបានប្រាប់អ្នកពីនារីទាំង៤ប្រភេទដែលងាយមានជំងឺមហារីកសុដន់ ដូចនេះចូលអ្នកកុំធ្វើជានារីទាំង៤ប្រភេទនោះឱ្យសោះ ចំពោះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីផ្លែឈើទាំង៤ដែលអាចការពារសុដន់អ្នកឱ្យមានសុខភាពល្អ។ តើមានផ្លែឈើអ្វីខ្លះទៅ?
ផ្លែប៉ោមក្រហម ទំពាំងបាយជូរ
អ្នកស្រាវជ្រាវបានរកឃើញថានៅក្នុងបន្លែ និងផ្លែឈើដែលមានសំបកក្រហមមានសារធាតុជាច្រើនដែលអាចការពារអ្នកមិនឱ្យមានជំងឺមហារីកសុដន់ ព្រោះវាបានហាមឃាត់មិនឱ្យកោសិកាមហារីករីកដុះដាលឡើយ ហើយនៅក្នុងទំពាំងបាយជូរពណ៌ស្វាយក៏មានសារធាតុទាំងនោះដូចគ្នា។
ពពួកក្រូច
ពពួកក្រូចទាំងនេះមានដូចជា ៖ ក្រូចឃ្វិច ក្រូចថ្លុង ក្រូចពោធិ៍សាច់ ក្រូចឆ្មារជាដើម បើអ្នកអាចបរិភោគក្រូចទាំងនេះបាន នោះជំងឺមហារីកសុដន់នឹងមិនមករកអ្នកឡើយ ព្រោះនៅក្នុងក្រូចទាំងនោះមានវីតាមីនC ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចការពារអ្នកមិនឱ្យមានជំងឺមហារីកក្រពះ បំពង់ក និងសួតទៀតផង។
ផ្លែគីវី
អ្នកអាចបរិភោគផ្លែគីវីបាន ព្រោះនៅក្នុងផ្លែនោះមានវីតាមីនCច្រើនជាងក្រូចដល់ទៅ១២ដង ហើយច្រើនជាងផ្លែប៉ោមដល់ទៅ៣ដង និងទំពាំងបាយជូរ៦០ដង ដូចនេះនៅពេលដែលអ្នកបរិភោគវារួច វានឹងជួយអ្នកឱ្យចាកឆ្ងាយពីជំងឺនេះជាមិនខាន។
ផ្លែស្វាយ
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា នារីដែលបរិភោគផ្លែស្វាយច្រើន មិនងាយមានជំងឺមហារីកសុដន់ឡើយ ដោយសារតែនៅក្នុងផ្លែស្វាយមានសារធាតុដែលអាចការពារមិនឱ្យកោសិកាមហារីកផ្សេងៗរីកដុះដាល់ឡើងមកឡើយ ដូចនេះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺនេះទេ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.