ក្នុងជីវិតរស់នៅបច្ចុប្បន្ននេះ ចៀសមិនផុតពីការទទួលទានគ្រឿងស្រវឹងនោះទេ នៅពេលដែលជួបជុំមិត្តភក្តិ, ជប់លៀង ឬការចូលរួមក្នុងកម្មវិធីផ្សេងៗ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកគួរតែដឹង គឺដាច់ខាតមិនត្រូវធ្វើរឿងមួយចំនួនខណៈពេលដែលស្រវឹង។
. កុំងូតទឹក
រឿងមួយដែលអ្នកមិនគួរធ្វើ គឺងូតទឹកនៅពេលដែលផឹកស្រវឹង ព្រោះវាមិនអាចជួយឲ្យអ្នកស្វាងវិញបានទេ។ មិនថាក្នុងខ្លួនរបស់អ្នកកំពុងតែក្តៅ ឬត្រជាក់ អ្នកមិនគួរងូតទឹកភ្លាមៗនោះដែរ។ មិនតែប៉ុណ្ណោះវាអាចធ្វើឲ្យអ្នកមានស្ថានភាពស្រវឹងកាន់តែខ្លាំងឡើង ដែលនាំឲ្យអ្នកចង់ក្អួត, ឈឺក្បាល និងវិលមុខ។
រឿងមួយដែលគួរឲ្យកត់សម្គាល់ គឺការសេពគ្រឿងស្រវឹងបណ្តោលឲ្យថ្លើមត្រូវធ្វើការធ្ងន់ក្នុងការបញ្ចេញជាតិពុល គួបផ្សំជាមួយនឹងការងូតទឹកភ្លាមៗក្រោយពេលស្រឹងស្រា កម្រិតជាតិអាកុលមិនអាចបណ្តេញចេញពីក្នុងឈាមបាន ដែលបណ្តោលសសៃឈាមខូចខាត និងអាចបណ្តោលឲ្យស្លាប់ (ប្រសិនបើអ្នកសុខភាពខ្សោយស្រាប់)។
វិធីល្អបំផុត គឺអ្នកត្រូវប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ឌៗ មកជូតសម្អាតរាងកាយមុនពេលចូលគេង វានឹងជួយចរាចរឈាមនៅក្នុងរាងកាយដំណើរការបានស្រួលឡើងវិញ។
២. កុំប្រើថ្នាំបន្សាប
ការប្រើថ្នាំនេះអាចជួយសង្គ្រោះអ្នកខណៈដែលស្រវឹងតែប៉ុណ្ណោះ ប៉ុន្តែថ្នាំនេះមិនល្អដូចអ្វីដែលអ្នកបានគិតនោះឡើយ។ វាអាចប្រតិកម្មជាមួយក្រពះ និងពោះវៀន ហើយអាចធ្វើឲ្យរាងកាយអស់កំលាំង, មិនស្រួលក្នុងខ្លួនថែមទៀត។
យកល្អ នៅពេលដែស្រវឹងអ្នកអាចប្រើដៃដើម្បីលូកចូលដើម្បីឲ្យក្អួតចេញមក ហើយផឹកទឹកផ្លែឈើជំនួសវិញ។
៣. កុំផឹកកាហ្វេសខ្មៅ
ដើម្បីចៀសឲ្យផុតពីអាការៈវិលមុខ អ្នកមិនគួរផឹកកាហ្វេខ្មៅនោះទេ។ កាហ្វេខ្មៅ អាចធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹក, អារម្មណ៍មិនល្អ និងធ្វើឲ្យអ្នកស្រវឹងកាន់តែយូរជាងមុន។
៤. កុំបរិភោគអាហារចៀន ឬមានជាតិខ្លាញ់ច្រើន
អាហារចៀនអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ហើយមិនយូរទេរាងកាយរបស់អ្នកនឹងស្រូបយកជាតិអាកុលទាំងអស់។ នេះគឺជាការពិត ព្រោះបន្ទាប់ពីការបរិភោគអាហារចៀន ប្រូតេអ៊ីន និងជាតិខ្លាញ់ធ្វើឲ្យអ្នកទទួលរងការហើមពោះ, ពិបាករំលាយអាហារ ដែលបណ្តោលឲ្យជាតិអាកុលនៅតែមិនអាចបញ្ចេញចេញពីរាងកាយដដែល។ មិនតែប៉ុណ្ណោះ ក្រពះ និងពោះវៀនរបស់អ្នកនឹងទទួលរងនូវការឈឺចាប់។
៥. កុំរួមភេទ
បច្ចុប្បន្ននេះ បញ្ហាងាប់លិង្គ ព្រមទាំងបញ្ហាផ្សេងៗទៀតបានកើតមានឡើងដោយសារតែការសេពគ្រឿងស្រវឹង។ មិនត្រឹមតែប៉ុណ្ណោះ អ័រម៉ូន testosterone ដែលជួយរក្សាចំណងផ្លូវភេទ, ការរំញោចក្រពេញប្រូស្តាត និងការបាញ់ទឹកកាមចេញ ក៏ត្រូវកាត់បន្ថយដែរ។
នៅពេលដែលអ្នកស្រវឹងមិនគួរប្រព្រឹត្តិការរួមភេទនោះទេ ព្រោះអាចបណ្តោលឲ្យអ្នកកាន់តែអស់កម្លាំង, ខ្វះជាតិទឹកក្នុងរាងកាយ, គ្រោះថ្នាក់ដល់សុខភាព ជាពិសេសមិនអាចឈានដល់ចំណុចកំពូលនោះឡើយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.