នៅពេលយើងនិយាយអំពីជំងឺបេះដូង មធ្យោបាយដើម្បីអាចការពារសុខភាពបេះដូងបាននោះគឺទាល់តែមានអ្វីចូលក្នុងពោះដែរ។ អាហារដែលអ្នកញ៉ាំ និងញ៉ាំរាល់ថ្ងៃអាចជួយ ឬពន្យារពេលការកើតជំងឺលើសសម្ពាធឈាមបាន ព្រោះថា ការកើនឡើងឬចាល់ជាតិសូដ្យូមក្នុងឈាមគឺជាកត្តាដ៏សំខាន់មួយនៃជំងឺលើសសម្ពាធឈាម ជាពិសេសពេលមនុស្សយើងអាយុកាន់តែច្រើនតែម្តង។ បើសិនជាអ្នកមាន ឬកំពុងតែស្ថិតក្នុងលក្ខណៈប្រឈមជំងឺលើសសម្ពាធឈាមហើយនោះ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកត្រូវតែលុបបំបាត់ចោលតែម្តង។
គ្រឿងប្រៃនៅលើតុអាហារ
ការដែលញ៉ាំជាតិសូដ្យូមច្រើនពេកអាចបំផ្លាញបេះដូង និងសរសៃឈាមបានដោយផ្ទាល់តែម្តង ហើយក៏ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ដែរ។ ជាតិប្រៃនឹងធ្វើឱ្យតម្រងនោមបញ្ជារាងកាយបង្កើនជាតិទឹកក្នុងខ្លួនកាន់តែច្រើន ហើយការកើនច្រើនបែបនេះនាំឱ្យឡើងសម្ពាធឈាម និងដាក់សម្ពាធកាន់តែខ្លាំងលើតម្រងនោម សរសៃឈាមអាក់ទែ បេះដូង និងខួរក្បាល។
អាហារចៀនបែបបារាំង
ខណៈពេលដែលមានអាហារលឿនជាច្រើនកំពុងតែប្រើប្រាស់ប្រេងដែលគ្មាន Trans Fat ដើម្បីចៀននោះ វាក៏មិនមែនសុទ្ធតែអាហារទាំងនេះធ្វើឡើងដោយប្រេងដែលគ្មាន Trans Fat ទាំងអស់ដែរ។ អាហារចៀនបែបបារាំងនៅតែផ្តល់ជាចំនួនជាតិខ្លាញ់ និងសូដ្យូមខ្ពស់ដដែល។ ការញ៉ាំអាហារចៀនក្នុងកម្រិតមធ្យមគឺមានជាតិខ្លាញ់១៩ក្រាម និងសូដ្យូម ២៧០មីលីក្រាម។ ភេសជ្ជៈមានជាតិឧស្ម័ន
យោងទៅតាមការសិក្សាថ្មីមួយក្នុងសមាគមន៍ជំងឺបេះដូងអាមេរិក ដែលចុះផ្សាយក្នុងសារព័ត៌មាន Circulation បានឱ្យដឹងថា ភេសជ្ជៈមានជាតិផ្អែមដូចជា ភេសជ្ជៈមានជាតិឧស្ម័ន ទឹកផ្លែឈើកំប៉ុងមានទំនាក់ទំនងធ្វើឱ្យកើនអត្រាជំងឺលើសសម្ពាធឈាម។ ដូច្នេះបើសិនជាអ្នកពិតជាចង់ញ៉ាំភេសជ្ជៈបែបនេះមែននោះ អ្នកគួរតែផ្លាស់ប្តូរមកទទួលទានទឹកក្រូចឆ្មារច្របាច់ខ្លួនឯង ឬញ៉ាំទឹកផ្លែឈើដែលធ្វើដោយខ្លួនឯងវិញទៅ។ គ្រឿងស្រវឹង
ខណៈពេលដែលការសិក្សាមួយចំនួនរកឃើញថា ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមប្រហែលជាបន្ថយសម្ពាធឈាមបាននោះ តែការសិក្សាផ្សេងទៀតបង្ហាញថា ទោះបីជាញ៉ាំតិចក៏អាចប្រឈមមុខបានដែរ។ ការសិក្សាថ្មីមួយពីកូរ៉េខាងត្បូងបានឱ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងបែរជាជាប់ទាក់ទងនឹងការប្រឈមមុខទ្វេដងទៅវិញចំពោះមនុស្សធំដែលមានជំងឺលើសសម្ពាធឈាមហើយ។ បើសិនជាអ្នកញ៉ាំគ្រឿងស្រវឹងមែននោះ ចូរធ្វើយ៉ាងណាញ៉ាំក្នុងចំនួនមួយតិចតួចបំផុតតាមតែអាចធ្វើបាន ឬកុំឱ្យច្រើនជាងមួយដងក្នុងមួយថ្ងៃសម្រាប់ស្ត្រី ហើយបុរសវិញគឺមួយទៅពីដងក្នុងមួយថ្ងៃ។
សាច់ក្រហម
ការមានគម្រោងញ៉ាំអាហារផ្តល់សុខភាពគួរតែញ៉ាំប្រភេទខ្លាញ់បែប Saturated ឬ Trans Fat ចំនួនតិចតួចបានហើយ។ អាហារសម្បូរខ្លាញ់ពិតជាមិនល្អសោះចំពោះបេះដូង និងសរសៃឈាម។ ចូរចៀសវាងសាច់ក្រហម និងអាហារលឿនដែលមានខ្លាញ់ច្រើន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.