តើអ្នកចង់ចាប់ផ្តើមថ្ងៃថ្មីដ៏ត្រឹមត្រូវដែរទេ? មធ្យោបាយដ៏ល្អនោះគឺចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំភេសជ្ជៈណាដែលផ្តល់ភាពស្រស់ស្រាយដល់រាងកាយ។ ការញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗមួយពែងនឹងធ្វើឱ្យពេលវេលាពេលព្រឹករបស់អ្នកមានសុខភាពល្អ និងប្លែកអារម្មណ៍។
ក្រូចឆ្មារគឺជាផ្លែឈើដ៏អស្ចារ្យ និងខ្លាំងក្លាដែលមានប្រយោជន៍ចំពោះសុខភាពច្រើនបំផុត។ វាអាចប្រើសម្រាប់ថែរក្សាមុខងារប្រព័ន្ធភាពស៊ាំ។ ក្រៅពីនេះ វាក៏មានតួនាទីដ៏សំខាន់ក្នុងការច្រោះឈាមផង ដែរ។ សមាសធាតុសម្លាប់បាក់តេរីរបស់វាអាចដើរតួនាទីដ៏អស្ចារ្យសម្រាប់សុខភាព។ ដូច្នេះហេតុអ្វីបានជាអ្នកគួរញ៉ាំទឹកក្រូចឆ្មារក្តៅឧណ្ហៗសម្រាប់ភេសជ្ជៈពេលព្រឹកធ្វើអីទៅ? ហេតុផលនឹងបង្ហាញដូចខាងក្រោមនេះ។
ជំនួយដល់ការច្រោះជាតិពុលប្រចាំថ្ងៃ
ខណៈពេលដែលក្រូចឆ្មារផ្ទុកជាតិអាស៊ីត វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលក្រូចឆ្មារក៏ជាប្រភពនៃអាល់កាឡាំងដែលអាចជួយរក្សាតុល្យភាព pH ក្នុងរាងកាយ។ យោងទៅតាមការអះអាងរបស់គ្រូពេទ្យបានឱ្យដឹងថា ទឹកក្រូចឆ្មារក្តៅឧណ្ហៗអាចជួយឱ្យថ្លើមធ្វើការ និងច្រោះជាតិពុលដែលមិនសំខាន់ចេញពីរាងកាយបាន។
ភ្ញោចផ្លូវរំលាយអាហារ
ទំនាក់ទំនងដ៏មានសុខភាពល្អមួយនេះប្រហែលជាសាមញ្ញមែន តែល្អបំផុតក្នុងការភ្ញោចដល់ផ្លូវរំលាយអាហារ។ វាក៏ជួយពង្រឹងដល់សមត្ថភាពបឺតស្រូបជីវជាតិរបស់រាងកាយ និងជួយឱ្យអាហាររំលាយចូលក្នុងខ្លួនបានកាន់តែងាយដែរ។ ក្រៅពីនេះ វាជួយដល់ការផលិតរសរំលាយអាហារ ជំរុញ និងផលិតទឹកប្រមាត់។ វាពង្រឹងដល់សុខភាពថ្លើមតាមរយៈការផលិតថាមពលទៅឱ្យអង់ស៊ីមថ្លើម។ ការញ៉ាំភេសជ្ជៈបែបនេះក៏ល្អចំពោះចលនាពោះវៀនដែរ ដូច្នេះវានឹងបង្ការអាការៈទល់លាមក និងរាករូសបាន។
ទ្រ ទ្រង់ដល់ការសម្រកទម្ងន់
ទឹកក្រូចឆ្មារមានសារធាតុ Pectin ដែលជាជាតិសរសៃរលាយ និងជួយដល់ការសម្រកទម្ងន់ទៀត។ សារធាតុនេះក៏មានសារៈសំខាន់ចំពោះសុខភាពពោះវៀនធំ និងសម្លាប់បាក់តេរីផងដែរ៕