Thursday, November 5, 2015

 វិធីសង្គ្រាះបន្ទាន់ ដែលគ្រប់គ្នាត្រូវតែដឹងនៅពេលក្អែបខាំ

ក្អែបជាសត្វមួយប្រភេទដែលមាន​ពិសខ្លាំង ហើយ​ប្រសិនបើវាខាំត្រូវអ្នកនឹងមានឈឺចុកចាប់ពេញរាងកាយ។ ដូច្នេះយើងគ្រប់គ្នា​គួរតែស្វែងយល់ពីវិធីបង្គ្រាប់ពិសដោយខ្លួន​ឯង ដើម្បីដោះស្រាយបញ្ហាបានភ្លាមៗ។
ប្រើស្លេស ឬសារធាតុរាវដែលនៅជាប់នឹងបំពងករបស់សត្វមាន់៖ គេតែងតែនិយាយថា មាន់គឺជាសត្រូវរបស់សត្វក្អែប។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ទឹកមាន់​ វានឹងជួយ​យកឈ្នះ​ពិសរបស់សត្វក្អែបបាន។
- នៅពេលដែលក្អែបខាំ សូមយកក្រណាស់ឬខ្សែ មកចង់ត្រង់កន្លែងដែលត្រូវក្អែបខាំរឹតឲ្យតឹង ដើម្បីកុំឲ្យពិសរបស់ក្អែបជ្រាបចូលទៅកន្លែងផ្សេងៗ ឬបេះដូង។
- បន្ទាប់មកចាប់មាន់មួយក្បាល ហើយលូកម្រាមដៃចូលទៅក្នុងបំពងករបស់វា​ដើម្បីផ្តិតយកសារធាតុរាវមកលាបនៅលើកន្លែងដែលត្រូវក្អែបខាំ។ ធ្វើបែបនេះឲ្យបាន​ពីរ ឬបីដង ការឈឺចាប់នឹងត្រូវបានកាត់បន្ថយរហូតទាល់តែបាត់៕