ជំងឺមហារីកពោះវៀនធំគឺមហារីកទូទៅទី ៣ ដែលអាចកើតឡើងចំពោះបុរសនិងស្ត្រី។ ទិន្នន័យរបស់គ្រូពេទ្យបានបញ្ជាក់ថាជំងឺមហារីកប្រភេទនេះគឺកើនឡើង ហើយវាកាន់តែខ្លាំងឡើងដែលមានឥទ្ធិពលទៅមនុស្សវ័យក្មេង។
ព្យាយាមរកដំណោះស្រាយតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការកើតជំងឺនេះ, ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថាអ្នកញុំាអាហារបួសអាចជាគន្លឹះសំខាន់។
មួយវិញទៀត, ការដែលមិនសូវញុំាសាច់ក៏អាចរាប់បញ្ជូលដែរ តែលើកលែងត្រីចេញ ព្រោះត្រីមានប្រយោជន៍ណាស់អ្នកគួរតែញុំាវា។
អ្នកគួរតែកែទំលាប់ញុំាអាហាររបស់អ្នក ដោយជ្រើសរើសអាហារទាំងនេះជំនួសវិញ៖
១. ញុំាអាហារមានជាតិសរសៃខ្ពស់
អ្នកគួរញុំាអាហារដែលមានជាតិសរសៃខ្ពស់។ អាហារពេលព្រឹកដែលសំបូរទៅដោយសារធាតុចិញ្ចឹម។ ជាតិសរសៃគឺមានអត្ថប្រយោជន៍យ៉ាងពិសេសសំរាប់ជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក បញ្ចេញជាតិពុលពីរាងកាយរបស់អ្នក។ ការដែលផ្ទុកជាតិពុលយូរក្នុងរាងកាយរបស់អ្នក គឺមានឳកាសខ្ពស់ក្នុងការបំផ្លាញ DNA របស់អ្នក ដែលនាំអោយកើតជំងឺមហារីក។
ចុចអាន៖ គ្រឿងផ្សំធម្មជាតិជួយសំអាត ពោះវៀនធំរបស់អ្នក
២. ប្រេងអូលីវ
ប្រេងអូលីវមានអត្ថប្រយោជន៍សុខភាពច្រើនក្រៃលែង។ អ្នកគួរតែផ្លាស់ប្តូរប្រេងឆាដែលប្រើរាល់ថ្ងៃ មកប្រើប្រេអូលីវជំនួសវិញហើយ ដើម្បីទទួលយកជាតិខ្លាញ់អូមេហ្គា ៣ ដែលមានផ្ទុកក្នុងប្រេងអូលីវនេះ។ ប្រេងអូលីវកាត់បន្ថយការរលាកដូចជាខ្លាញ់ត្រីដែរ។
៣. សណ្តែក
សណ្តែកជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការហើមពោះ ហើយវាជាធម្មតាមានផ្ទុកអាស៊ីតហ្វូលីកខ្ពស់, វីតាមីន B និង ជាតិសរសៃដ៏ច្រើនលើសលប់។ វាក៏មានប្រយោជន៍ដល់ការជួសជុល DNA មិនប្រក្រតីនៅក្នុងបំពងក្រពះនិងពោះវៀនរបស់អ្នក។ មិនថាសណ្តែកអ្វីដែលញុំានោះទេ វាគឺមានអត្ថប្រយោជន៍សុខភាពទាំងអស់។
៤. ផ្លែឈើ និង បន្លែ
ផ្លែឈើ និង បន្លែគឺមិនអាចរំលងបានទេ។ ហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ និង រន្ធគូថអាចត្រូវបានកាត់បន្ថយដោយការបរិភោគបន្លែ និង ផ្លែឈើ ៦ ទៅ ៨ មុខក្នុងមួយថ្ងៃ។ ក្នុងករណីនេះអ្នកមិនអាចញុំាវាបាន អ្នកអាចកិនវា ហើយផឹកវា។ ចុចអាន៖ ដំណោះស្រាយភ្លាមៗនៅផ្ទះ ពេលដែលពុលចំណីអាហារ
ជាចុងក្រោយនេះ អ្នកគួរតែនៅអោយឆ្ងាយពីអាហារដែលមានជាតិស្ករខ្ពស់ និង អាហារកែច្នៃ។ អាហារទាំងនេះអាចបង្កើនការប្រឈមនៃការកើតជំងឺមហារីកពោះវៀនធំ។ ជំនួសដោយការប្រើស្ករ ទៅប្រើទឹកឃ្មុំជំនួសវិញ ហើយផ្លាស់ប្តូរការញុំាសាច់សុទ្ធ មកជាញុំាត្រី និង បន្លែព្រោះវាមានផ្ទុកជាតិដែក និង ប្រូតេអ៊ីនច្រើន៕