ចេក គឺជាផ្លែឈើដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមត្រូវការជាចាំបាច់។ មិនតែប៉ុណ្ណោះចេកក៏អាចយកទៅធ្វើបង្អែមបានដ៏ឆ្ងាញ់ផងដែរ។ អ្វីដែលពិសេសនោះ មិនត្រឹមត្រឹមតែសាច់របស់មានសារៈសំខាន់នោះទេ តែសំបករបស់វាក៏មានសារៈសំខាន់យ៉ាងច្រើនផងដែរ។ ប្រសិនបើអ្នកចង់ដឹងអំពីរៀបប្រើសំបកចេក អត្ថបទនេះនិងជាជំនួយមួយយ៉ាងធំសម្រាប់អ្នក។ អានផងដែរនូវ ៖ ខ្យល់ដង្ហើមមិនល្អរបស់អ្នក អាចជាសញ្ញានៃជំងឺទាំង ៥
ធ្វើអោយធ្មេញស
សំបកចេកអាចយកមកជម្រះសារជាតិអាស៊ីត និងកាកសំណល់ដែលមាននៅលើធ្មេញ លោកអ្នកគ្រាន់តែយកសំបកចេកមកដុសលើធ្មេញរបស់អ្នកអោយបានប្រហែល ២នាទី ជារៀងរាល់ថ្ងៃ។
- ជម្រុះឬស សំបកចេកក៏មានប្រសិទ្ធភាពក្នុងការជម្រុះឬសបានផងដែរ។ លោកអ្នកគ្រាន់តែយកសំបកចេកបកបិទត្រង់កន្លែងដែលកើតឬស អនុវត្ដជារៀងរាល់ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាព។
- កាត់បន្ថយស្នាមខ្មៅ និងមុន នៅលើផ្ទៃមុខ
សំបកចេកក៏មានប្រសិទ្ធភាពទៅលើរូបសម្រស់ផងដែរ បើសិនជាលោកអ្នកមានបញ្ហាស្នាមខ្មៅ និងមុននៅលើផ្ទៃមុខ សូមយកសំបកចេកមកបិទលើកន្លែងដែលស្នាម ព្រោះសបកចេកអាចកាត់បន្ថយស្នាមខ្មៅនៅលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.