មានកត្តាច្រើនណាស់ដែលនាំអោយចំណង់ផ្លូវភេទមនុស្សយើងថយចុះ។ កត្តាមួយដែលធ្វើអោយចំណង់ផ្លូវភេទស្ត្រីថយចុះនោះ គឺជាការឈានដល់អាយរាំងរដូវតែម្តង។ ហើយវាក៏មានកត្តាផ្សេងៗទៀតផងដែរ។ នៅពេលដែលអ្នកកំពុងតែស្វែងរកនូវមធ្យោបាយដើម្បីបង្កើនចំណង់ផ្លូវភេទរបស់មនុស្សស្រីនោះ វិធីសាស្ត្រដ៏មានសុវត្ថិភាពបំផុតនោះ គួរតែអ្នកមានបំណងចង់ធ្វើរឿងនេះជាមុនសិន។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យសិន មុនពេលសាកល្បងប្រើថ្នាំទាំងឡាយណាដើម្បីបង្កើនចំណង់ផ្លូវភេទ។
ចាប់ផ្តើមរបបអាហារ និងលំហាត់ប្រាណដែលផ្តល់សុខភាព
អ្នកគួរតែទិញម៉ាស៊ីនរត់ហាត់ប្រាណនៅមួយកន្លែង ឬឧបករណ៍ហាត់ប្រាណណាមួយ ហើយចូរចំណាយពេល ៣០ នាទីក្នុងមួយថ្ងៃសម្រាប់ហាត់ប្រាណនឹងឧបករណ៍ទាំងនេះ។ វិធីសាស្ត្រដ៏ល្អបំផុតដែលមនុស្សយើងអាចបង្កើនចំណង់ផ្លូវភេទបាននោះ គឺការញ៉ាំអាហារដែលផ្តល់សុខភាព និងដាក់កម្មវិធីហាត់ប្រាណអោយបានទៀងទាត់។ រឿងនេះមិនត្រឹមតែផ្តល់អោយរាងកាយកាន់តែមានសុខភាពល្អទេ តែក៏ធ្វើអោយចិត្តគំនិតកាន់តែស្រស់ថ្លាផងដែរ។ កាលណាស្ថានភាពផ្លូវចិត្តល្អ វាពិតជាអាចពង្រឹងដល់ចំណង់ផ្លូវភេទបាន ដូច្នេះ របៀបរស់នៅដែលផ្តល់សុខភាព គឺជារឿងដ៏ល្អបំផុតដែលអ្នកត្រូវចាប់ផ្តើម។
សាកល្បងអាហារ ដែលជម្រុញដល់ចំណង់ផ្លូវភេទ
អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទមានដូចជា អយស្ទឺ សូកូឡា និងខ្ញី។ អាហារដែលជម្រុញដល់ចំណង់ផ្លូវភេទ ត្រូវបានគេរកឃើញអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។ អាហារហឹរដូចជាម្ទេស ត្រូវបានគេជឿថា ក៏អាចបង្កើនចំណង់ផ្លូវភេទបានដែរ តាមរយៈការបង្កើនចង្វាក់បេះដូង។ គ្មានអំណះអំណាងវេជ្ជសាស្ត្រណាមួយដែលបញ្ជាក់ថា យិនសិន អយស្ទឺ និងម្ទេសហឺរ អាចបង្កើនចំណង់ផ្លូវភេទបានទេ ប៉ុន្តែ វាអាចធ្វើបែបនេះបានដោយសារតែឥទ្ធិពលនៃសារធាតុ Placebo។ នៅពេលមនុស្សម្នាក់ត្រូវបានគេប្រាប់ថា សារធាតុណាមួយនឹងបង្កើនចំណង់ផ្លូវភេទ វាប្រហែលជាមានប្រសិទ្ធភាពដែរដោយសារតែជំនឿខាងផ្នែកចិត្តសាស្ត្រតែប៉ុណ្ណោះ។
រ៉ូមែនទិច
កាដូជាបាច់ផ្កា ដែលមិនធ្លាប់គិតទុកជាមុនដូចជា កូឡាបពណ៌ក្រហម សុទ្ធតែអាចបន្ថែមនូវគ្រឿងផ្សំដ៏រ៉ូមែនទិចដល់ស្នេហាបានទាំងអស់។ ចូរប្រាប់នាងថា អ្នកស្រលាញ់នាងខ្លាំង។ ចូរបង្កើតនូវការញ៉ាំអាហារពេលយប់ក្រោមពន្លឺភ្លើងទាន ហើយក្នុងពេលជាមួយគ្នានោះដែរ អ្នកក៏អាចនិយាយប្រាប់នាងអំពីរយៈពេលពីរបីថ្ងៃដំបូង ក្រោយពីអ្នកបានចាប់អារម្មណ៍លើរូបនាង និងអារម្មណ៍របស់អ្នកចំពោះនាងតែម្តង។
ពិភាក្សាអំពីការព្យាបាល ដោយអ័រម៉ូនជាមួយគ្រូពេទ្យ
ជាមធ្យម ស្ត្រីដែលត្រូវឆ្លងចូលវ័យរាំងរដូវនោះ គឺអាយុ ៥១ ឆ្នាំ។ មានអំណះអំណាងមួយបានអោយដឹងថា កម្រិតអ័រម៉ូនរបស់ស្ត្រីដែលរាំងរដូវរួច គឺមិនមានលក្ខណៈដូចគ្នានឹងពេលដែលពួកគេមិនទាន់រាំងរដូវឡើយ។ ចំណែកឯការព្យាបាលដោយអ័រម៉ូនតេស្តូស្តេរ៉ូន ក៏អាចបង្កើនចំណង់ផ្លូវភេទរបស់មនុស្សស្រីបានដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាគួរតែបញ្ជាក់អោយដឹងថា ឥទ្ធិពលរយៈពេលយូរនៃការព្យាបាលបែបនេះ នៅមិនទាន់ដឹងនៅឡើយទេ ជាពិសេសផលប៉ះពាល់ទៅលើសុដន់តែម្តង.

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.