ការរួមភេទពិតជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់រូប ហើយជីវិតផ្លូវភេទដ៏មានសុខភាពល្អមួយគឺជាគន្លឹះដ៏សំខាន់។ ទោះបីជាយ៉ាងណាក៏ដោយ មានជំនឿមិនត្រឹមត្រូវច្រើនណាស់ទាក់ទងនឹងរឿងនេះ ហើយបុរសដែលមិនធ្លាប់ប្រឡូកនឹងការរួមភេទសោះពិតជាសង្ស័យច្រើនអំពីជំនឿទាំងនោះ។ បើសិនជាអ្នកជាមនុស្សនៅហ្សីនមែននោះ ខាងក្រោមនេះគឺជារឿងដែលអ្នកគួរតែស្វែងយល់។
ការឡើងរឹងរបស់លិង្គមិនអាចយូរជាង៣ ទៅ៥នាទីឡើយ។ មានន័យថា អ្នកប្រហែលជាឃើញមនុស្សប្រុសខ្លះអាចធ្វើឱ្យលិង្គរបស់ពួកគេរឹងជាប់ និងធ្វើសមយុទ្ធមិនឈប់រហូតដល់៤០នាទីហើយក្នុងវីដេអូសិច ប៉ុន្តែរឿងនេះមិនកើតឡើងលើជីវិតពិតប្រាកដឡើយ។ តាមការសិក្សាបានឱ្យដឹងថា បុរសភាគច្រើននឹងអាចចេញទឹកកាមក្នុងរយៈពេល៣ ទៅ៥នាទីក្រោយពីសូកបញ្ចូលលិង្គរួច។
ការបរបោសអង្អែលមុនពេលរួមភេទគឺជារឿងសំខាន់។ គ្រាន់តែការរួមភេទតាមទ្វារមាសតែមួយគឺមិនគ្រប់គ្រាន់សម្រាប់ធ្វើឱ្យមនុស្សស្រីដល់ត្រើយទេ។ បើសិនជាអ្នកចង់ក្លាយជាគូស្នេហ៍ដ៏ល្អម្នាក់ អ្នកត្រូវតែដឹងអំពីចំណុចមូលដ្ឋានដោយការបរបោសអង្អែលមុនពេលរួមភេទសិន ដូចជាការថើបដ៏ជំនាញ ការភ្ញោច ឬលេងសុដន់ជាដើម។
បទពិសោធន៍ដំបូងប្រហែលជាមិនអាចទទួលបានអ្វីដែលរំពឹងទុកឡើយ។ អ្នកប្រហែលជាតែងតែស្រមៃចង់បានថ្ងៃនេះមកដល់ ប៉ុន្តែពេលវាកើតមានមែន បែរជាធ្វើមិនបានល្អ ដូច្នេះមិនបាច់ពិបាកចិត្តទេ។ អ្នកនឹងធ្វើបានកាន់តែល្អនៅពេលក្រោយទៀត។
ទំហំមិនមែនជាបញ្ហាចោទឡើយ។ បើសិនជាអ្នកបារម្ភថា លិង្គអ្នកប្រហែលជាមិនធំគ្រប់គ្រាន់ដូចនឹងតួសម្តែងក្នុងវីដេអូសិចនោះ មិនបាច់ខ្វល់ឡើយ។ ទំហំមិនមែនជាបញ្ហាក្នុងការយកមកធ្វើសមយុទ្ធ ឡើយ។ បើសិនជាអ្នកមិនមានលិង្គតូចពេកនោះទេ (ខ្លីជាង ៧,៥សង់ទីម៉ែត្រពេលរឹង) គឺជារឿងធម្មតា។
ការពាក់ស្រោមអនាម័យពីរជាន់មិនមែនជារឿងមានសុវត្ថិភាពទេ។ បើសិនជាអ្នកចង់ការពារមិនឱ្យមានផ្ទៃពោះដោយចៃដន្យទេ ចូរពាក់ស្រោមអនាម័យទៅ។ ប៉ុន្តែមិនបាច់ពាក់ដល់ពីរជាន់ឡើយ។
ការសម្រេចកកាមដោយខ្លួនឯងគឺជារឿងល្អ។ ការសម្រេចកាមខ្លួនឯងគ្មានអ្វីជាផលប៉ះពាល់ឡើយ ហើយវាក៏ជាវិធីដែលផ្តល់សុខភាពល្អក្នុងការបំបាត់ភាពតានតឹងខាងផ្លូវភេទដែរ។ វានឹងជួយធ្វើឱ្យទឹកកាមកើតបានថ្មីឡើងវិញ បន្ថយស្ត្រេស និងបន្ថយជំងឺមហារីកក្រពេញប្រូស្តាតទៀត។
មានអ្នកខ្លះនិយាយថា ការរួមភេទដោយមិនមានការការពារក្នុងពេលមនុស្សស្រីមករដូវនឹងច្បាស់ថា នាងមិនអាចមានផ្ទៃពោះទេ។ ខណៈពេលដែលពេលវេលានេះធ្វើឱ្យការមានផ្ទៃពោះមានទាបក៏ដោយ ក៏អ្នកប្រហែលជានៅតែត្រូវការប្រើស្រោមអនាម័យដដែលដើម្បីមានសុវត្ថិភាព និងបង្ការការឆ្លងជំងឺកាមរោគ។
អ្នកប្រហែលជាយល់ថាខ្លួនឯងដូចជាថប់អារម្មណ៍ និងភ័យៗក្នុងពេលរួមភេទជាលើកដំបូង។ ក្នុងពេលរួមភេទ មិនមែនមានតែប្រដាប់ភេទដែលចូលរួមធ្វើសមយុទ្ធឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី អ្នកមិនបាច់ភ័យខ្លាចអ្វីទាំងអស់ឡើយ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.