យើងបានដឹងហើយថា កាលណាអង្គជាតិមិនដំណើរការល្អ គេប្រើថ្នាំគ្រាប់លេប ឬក៏អាចមានដល់ទៅការវះកាត់ផងដែរ ដើម្បីជួសជុលឡើងវិញ។ ក៏ប៉ុន្តែត្រូវដឹងថាមានចំណីអាហារមួយចំនួនដែលអាចជួយដល់រឿងនេះបាន។
ឪឡឹក
ផ្លែឈើមានរសជាតិផ្អែមត្រជាក់មួយនេះមានធាតុផ្សំស្រដៀងគ្នាទៅនឹងឱសថព្យាបាលភាពអសកម្មរបស់លិង្គ នេះបើតាមការសិក្សាមួយចំ នួន។ ក្រៅពីជាតិទឹក ឪឡឹកមានជាតិ lycopene ដែលជាអង់ទីអុកស៊ូដង់ល្អសម្រាប់បេះដូង ក្រពេញប្រូស្តាត និងស្បែករបស់អ្នក។
អយស្ទ័រ
អយស្ទ័របង្កើនកម្រិតtestosteron ដែលធ្វើឱ្យមានចំណង់ខាងផ្លូវភេទ។ វាក៏សម្បូរទៅដោយជាតិ ស័ង្កសីដែលរាងកាយត្រូវការផងដែរ ក៏ប៉ុន្តែត្រូវប្រយ័ត្នចម្អិនវាឱ្យបានល្អ។
កាហ្វេ
ញ៉ាំកាហ្វេមួយពែងនៅពេលព្រឹកធ្វើឱ្យអ្នកមានអារម្មណ៍ភ្លឺថ្លា តែវាក៏បង្កើនសម្រើបផងដែរ។ ការសិក្សាមួយបានបញ្ជាក់ថា បុរសដែលញ៉ាំកាហ្វេ២ឬ៣ពែងក្នុង១ថ្ងៃមិនសូវមានបញ្ហាលិង្គងាប់ទេ ព្រោះជាតិ caffeine ដែលមាននៅក្នុងកាហ្វេវាទៅជួយចលនាឈាមរត់។
សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរទៅដោយ flavanols ដែលជួយសម្រួលចលនាឈាមរត់ ហើយកាត់បន្ថយសម្ពាធឈាម។ វាក៏ជួយឱ្យរាងកាយបង្កើត nitric oxide ដែលសំខាន់សម្រាប់ការធ្វើឱ្យលិង្គឡើងរឹង។
គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើសម្បូរទៅដោយ arginine ដែលជាអាស៊ីតអាមីណូមួយដែលរាងកាយប្រើដើម្បីបង្កើត nitric oxide ។ វាក៏ជាប្រភពនៃវីតាមីន E folic acid និង ជាតិសរសៃផងដែរ ហើយមានកាឡូរីខ្ពស់។
ទឹកផ្លែឈើ
ទឹកទំពាំងបាយជូរជួយបង្កើន nitric oxide ក្នុងរាងកាយ។ ទឹកផ្លែទទឹមក៏មានផលវិបាកដូចគ្នាដែរ។
ខ្ទឹមស
ខ្ទឹមសជួយកាត់បន្ថយការកកខ្លាញ់នៅក្នុងសរសៃឈាម ហើយបង្កើនចលនាឈាមរត់។
ត្រី
សាច់ត្រីជាប្រភពនៃ omega-3 fatty acids ដែលល្អបំផុតចំពោះបេះដូង ហើយជួយបង្កើន nitric oxide ក្នុងរាងកាយ។ វាជួយធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ និងកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង។
បន្លែស្រស់
ស្ពៃក៏ជាកត្តាដែលជួយបង្កើន nitric oxide ក្នុងរាងកាយមួយទៀតដែរ។ ក្រៅតែពីផលល្អចំពោះបញ្ហាផ្លូវភេទ បន្លែស្រស់ក៏ជាប្រភពថាមពលសម្រាប់រាងកាយផងដែរ ហើយសម្បូរទៅដោយវីតាមី ជាតិរ៉ែ និង omega-3។
ម្ទេស
ក្រៅតែពីធ្វើឱ្យអាហារមានរស់ជាតិកាន់តែប្រសើរឡើង ម្ទេសកាត់បន្ថយ cholesterol ក្នុងឈាមនិងកំណកឈាមក្នុងសរសៃ ហើយជួយសម្រួលចលនាឈាមរត់ទៅកាន់បេះដូងនិងសរីរាង្គឯ ទៀតៗ រួមទាំងលិង្គផងដែរ។
ប្រេងអូលីវ
ប្រេងអូលីវអាចជួយនៅក្នុងការបង្កើត testosterone ហើយសម្បូរទៅដោយ monounsaturated fat ដែលល្អបំផុតសម្រាប់រាងកាយ។ ត្រូវជ្រើសរើសយកប្រេងអូលីវដែលគេចម្រាញ់ដោយគ្មានជាតិគីមី ដើម្បីឱ្យនៅមាន antioxidants ច្រើន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.