របកគំហើញសុខភាពថ្មីៗ
សព្វថ្ងៃនេះ ដោយសារតែការព្យាបាលដោយកាំរស្មី និងប្រើថ្នាំមហារីកត្រូវបានគេចាត់ទុកថាជាវិធីព្យាបាលគ្រោះថ្នាក់នោះ ទើបខ្ញីក្លាយទៅជាឧសថដ៏ល្អបំផុតសម្រាប់ព្យាបាលដោយខ្លួនឯងដែលមនុស្សគ្រប់គ្នាអាចធ្វើបាន។ វាគឺជារុក្ខជាតិប្រភេទមើមម្យ៉ាងដែលមានជីវជាតិសំខាន់ ហើយក៏អាចមានប្រយោជន៍ចំពោះសុខភាពច្រើនប្រភេទផងដែរ។
ក្រៅពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាទាំងអស់នេះ វាក៏ត្រូវបានគេបង្ហាញថាអាចព្យាបាល និងសម្លាប់កោសិកាមហារីកក្រពេញអូវ៉ែ និងកោសិកាមហារីកក្រពេញប្រូស្តាតដែរ។ ខ្ញីពិតជាជួយពង្រឹងដល់រាងកាយទាំងមូល និងប្រព័ន្ធភាពស៊ាំមនុស្សយើងបានមែន។
ការសិក្សាមួយចំនួនដែលធ្វើឡើងដោយសមាគមន៍ស្រាវជ្រាវជំងឺមហារីកសហរដ្ឋអាមេរិក (American Association for Cancer Research) នៅឯសាកលវិទ្យាល័យ Michigan បានរកឃើញថា ម្សៅខ្ញីអាចមានប្រសិទ្ធភាពបំផ្លាញកោសិកាមហារីកក្រពេញប្រូស្តាតបាន ១០០ភាគរយ។
ការសិក្សាមួយចំនួនបានស្រាវជ្រាវទៅលើទំនាក់ទំនងរវាងខ្ញី និងមហារីកក្រពេញប្រូស្តាត ហើយលទ្ធផលរបស់ពួកគេក៏មានភាពវិជ្ជមានដែរ គឺថា ការញ៉ាំខ្ញីទៀងទាត់ និងរាល់ថ្ងៃជាប្រចាំអាចបំផ្លាញកោសិកាមហារីកក្រពេញប្រូស្តាតបាន ៥៦ភាគរយ។
ការស្រាវជ្រាវបានអះអាងថា ខ្ញីក៏អាចជួយបង្ការការលូតលាស់របស់មហារីកក្រពេញអូវ៉ែដែរ ព្រោះវាទៅវាយប្រហារ និងគ្រប់គ្រងដល់ការបញ្ចេញភ្នាក់ងារក្នុងកោសិកាដុំសាច់មហារីកក្រពេញអូវ៉ែ។ អ្វីដែលកាន់តែពិសេស និងសំខាន់នោះគឺថា ឥទ្ធិពលរបស់វាគឺថែរក្សាកោសិកាដែលមានសុខភាពល្អ ប៉ុន្តែសម្លាប់តែពពួកកោសិកាមហារីកប៉ុណ្ណោះ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.