ហេតុផល ១៤យ៉ាងដែលមនុស្សស្រីគួរតែរួមភេទ
អ្នកជំនាញបានសួរសំនួរផ្ទាល់មាត់ទៅមនុស្សស្រីជាច្រើនថា ហេតុអ្វីបានជាពួកនាងគួរតែរួមភេទ? ពួកនាងបានរៀបរាប់ហូរហែជាច្រើន។ ចម្លើយភាគច្រើនបង្ហាញពីស្នេហា។
១. ការរួមភេទធ្វើឲ្យមនុស្សស្រីកាន់តែមានសម្រស់ស្រស់ស្អាត ព្រោះអរម៉ូនភេទជួយជម្រុញអូវែទៅឲ្យភេទញី។ អរម៉ូន អឺសស្ត្រូសែន ជួយឲ្យស្បែកកាន់តែស្រស់ថ្លា, សរសៃសក់ក្រាស់ និងភ្លឺរលោង ជួយពន្យាភាពចាស់ធ្វើឲ្យក្មេងជាងវ័យ។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សស្រីដែលបានរួមភេទ ៤ដងក្នុង ១សប្តាហ៏មើលទៅក្មេងជាងមនុស្សស្រីដែលមិនបានរួមភេទសោះរយៈពេល ៧-១២ឆ្នាំ។
២. ការរួមភេទជួយឲ្យមានរាងស្លីម, រួមភេទម្តងស្មើនឹងការរត់ចម្ងាយ ២-៣ គម អាចចំហេះជាតិកាឡូរីបានយ៉ាងតិចណាស់ ៨៥កាឡូរី និងជួយកាត់បន្ថយជាតិខ្លាញ់មិនល្អ។
៣. ការរួមភេទធ្វើឲ្យអរម៉ូន អឺសស្ត្រូសែន កើនឡើង ក៏ដូចជាអរម៉ូនតេសតូស្តេរ៉ូន វាជួយឲ្យអ្នកមានភាពរហ័សរហួន, ជួយពង្រឹងលក្ខណៈសម្បត្តិរបស់អ្នក។
៤. ការរួមភេទអាចជួយកាត់បន្ថយភាពឈឺចាប់។ មូលហេតុដោយសារអរម៉ូនចេញពីក្រពេញក្រលៀនមានការកើនឡើង។ វាជាអរម៉ូនប្រឆាំងនឹងការរលាក។ ការឈឺចាប់ថយចុះ ដោយសារកំណើននៃអរម៉ូនអុកស៊ីតូស៊ីន, អរម៉ូនដែលធ្វើឲ្យមនុស្សស្រីចេះស្រឡាញ់។
៥. ការរួមភេទអាចជួយកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ។ ការរួមភេទជួយផ្លាស់ប្តូរកម្រិតអរម៉ូនមុនពេលមករដូវ។ អាការៈទាំងអស់នោះរួមមាន៖ មួម៉ៅ, ធុញទ្រាំ, តានតឹង, ក្រៀមក្រំ, ឆាប់ខឹង, គេងមិនលក់, ខ្សោយ, ឈឺសាច់ដុំ, ឈឺក្បាល, ឈឺសន្លាក់ឆ្អឹង, ហើមពោះ, ពិបាករំលាយអាហារ, ទល់លាមក, រាករូស, ញ៉ាំមិនបាន…។
៦. ការរួមភេទជួយព្យាបាលជំងឺឈឺមួយចំហៀងក្បាល អាចជួយកាត់បន្ថយភាពតានតឹង។
៧. ការរួមភេទជួយឲ្យមករដូវបានទៀងទាត់។
៨. ការរួមភេទជួយការពារពីភាពគ្មានកូន។ ការមានក្តីសុខនឹងការរួមភេទ ធ្វើឲ្យអ្នកកាន់តែរួមភេទញឹកញាប់។ ដូច្នេះឱកាសនៃការមានផ្ទៃពោះមានការកើនឡើង។
៩. ការរួមភេទជួយការពារពីបញ្ហាតម្រងនោម ជួយពង្រឹងសាច់ដុំត្រគាក។
១០. ការរួមភេទជួយការពារពីជំងឺសរសៃប្រសាទ ព្រោះចរាចរណ៏ឈាមបានបំពេញឈាមទៅឲ្យខួរក្បាល។ ផ្តល់អុកស៊ីសែនទៅឲ្យខួរក្បាល។ មនុស្សស្រីដែលរួមភេទបានញឹកញាប់ ជាធម្មតាមានភាពចងចាំបានល្អ។
១១. ការរួមភេទជួយការពារខ្លួនអ្នកពីជំងឺបេះដូង ហេតុផល គឺដោយសារការរួមភេទជាលំហាត់ប្រាណមួយដែលល្អចំពោះបេះដូង មិនធ្វើឲ្យឡើងជាតិខ្លាញ់។
១២. ការរួមភេទជួយការពារពីជំងឺគេងមិនលក់។ ការរួមភេទដូចជាការលេបថ្នាំងងុយគេង។ ការរួមភេទជួយការពារ និងព្យាបាលបញ្ហាគេងមិនលក់។
១៣. ការរួមភេទជួយការពារពីជំងឺពុកឆ្អឹង។ ប្រសិទ្ធិភាពរបស់អរម៉ូនតេសតូស្តេរ៉ូន អាចជួយកាត់បន្ថយជំងឺពុកឆ្អឹង។
១៤. ការរួមភេទធ្វើឲ្យមនុស្សស្រីមានក្តីសុខ និងមានអាយុវែង៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.