ឳពុកម្តាយគ្រប់រូបសុទ្ធតែរំពឹងចង់ឲ្យកូនធំឡើយមានភាពឯករាជ្យជានិច្ច ដោយមិនសង្ឃឹមថាកូនពឹងតែអ្នកគ្រប់ពេលឡើយ ដូចនេះតើមានវិធីអ្វីខ្លះដែលអាចធ្វើឲ្យកូនមានភាពឯករាជ្យនោះ?
ទៅសាលាដោយខ្លួនឯង
បើសាលារៀនរបស់កូននៅជិតផ្ទះ អ្នកគួរតែទុកឲ្យគេទៅរៀនដោយខ្លួនឯង ព្រោះនៅពេលដែលអ្នកធ្វើបែបនេះ កូននឹងមានភាពឯករាជ្យតាំងពីតូច ដោយគេអាចទៅរៀនដោយខ្លួនឯង ដោយមិនចាំបាច់ពឹងអ្នកឲ្យជូនទេ ហើយថែមទាំងអាចទៅសាលាបានទាន់ពេលទៀតផង ដោយសារតែគេមិនអាងមានអ្នកទៅប្រាប់អ្នកគ្រូ ឬលោកគ្រូ ហើយមិនដាក់ទោសគេនៅពេលដែលទៅរៀនយឺត ដូចនេះគេនឹងទៅរៀនទាន់ពេលដោយសារតែខ្លាចលោកគ្រូ ឬអ្នកគ្រូដាក់ទោសគេ។
ឲ្យគេធ្វើកិច្ចការផ្ទះដោយខ្លួនឯង
នៅក្រោយពេលដែលគេធ្វើកិច្ចការផ្ទះរួច អ្នកមិនត្រូវពិនិត្យមើលកន្លែងណាខុសឲ្យកូនទេ ព្រោះនៅពេលដែលអ្នកជួយពិនិត្យមើល នោះកូននឹងខ្ជិល មិនពិនិត្យមើលដោយខ្លួនឯងឡើយ នោះពេលប្រលងក៏កូនគ្មានទម្លាប់ពិនិត្យមើលក្រដាសប្រលងឡើងវិញដែរ ដូចនេះបើអ្នកចង់ឲ្យកូនមានភាពឯករាជ្យ អ្នកត្រូវទុកឲ្យគេធ្វើខ្លួនឯង។
មិនត្រូវរអ៊ូច្រើន
នៅពេលដែលកូនមិនស្តាប់អ្នក អ្នកមិនត្រូវរអ៊ូ ហើយស្តីបន្ទោសឲ្យកូនទេ អ្នកត្រូវនិយាយតាមសម្រួល នោះគេនឹងស្តាប់ ព្រោះនៅពេលដែលអ្នកស្តីបន្ទោសឲ្យគេច្រើន គេនឹងមានសន្ធិមិនល្អ ដូចនេះធំឡើងគេនឹងគ្មានភាពឯករាជ្យឡើយ។
ទុកឲ្យកូនធ្វើខ្លួនឯង
ការងារដែលអ្នកគិតថាកូនអាចធ្វើដោយខ្លួនឯង អ្នកត្រូវតែទុកឲ្យគេធ្វើ ព្រោះបើអ្នកតែងតែជួយគេ នោះគេនឹងមានគំនិតពឹងផ្អែកលើអ្នកជានិច្ច ទោះបីជារឿងតូចតាចយ៉ាងណាក៏ដោយក៏គេទុកឲ្យអ្នកធ្វើដែរ ដូចនេះគេនឹងគ្មានភាពឯករាជ្យឡើយនៅពេលដែលគេធំឡើង៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.