Monday, November 30, 2015

៣មុខ ជួយលាងសម្អាតសួត និងកម្ចាត់​ស្លេស​ យ៉ាង​ពូកែ

ឱសថធម្មជាតិ​នេះ ត្រូវគេប្រើ​​ សម្រាប់​ លាង​សម្អាត​ សួត និង​ស្លេស​ ពីរាងកាយ ហើយ​ក៏ជា​ ឱសថ​ ដ៏ល្អបំផុត​សម្រាប់ព្យាបាល​ជំងឺក្អក និង​ បញ្ហាពី​បាក​ដកដង្ហើម​ ដែល​អាចឮ​ សម្លេង​ដង្ហក់ខ្យល់​ស្រាលៗ​ ពីសួត​ របស់​ ពួក​គេ។ ទឹកផ្លែឈើ​ មួយ​កែវ ឬកញ្ចប់ (juice ) នឹងជួយអ្នក​ ក្នុង​ ការកម្ចាត់​ជាតិកំបោរ និងល្អប្រសើរ​សម្រាប់សុខភាព​របស់អ្នក។
គ្រឿងផ្សំ៖
– ស្រូវសាលី ១ ពែង
– ទឹកឃ្មុំ ១ ពែង
– ទឹក ១ ពែង
ការរៀបចំ៖
ជាដំបូង​ស្រូវសាលី យើងត្រូវលាងសម្អាតយកសំបក​ចេញឲ្យ​បានស្អាត លាយវារួមបញ្ចូល​ គ្នាជាមួយ​នឹងទឹក ១ ពែង និងទឹកឃ្មុំ ១ ពែង​ មានចំណុះ ២០០ មីលីលីត្រ។ បន្ទាប់​ ពីលាយ​ បញ្ចូល​ធាតុផ្សំទាំងអស់​រួចហើយ ត្រូវដាក់ចម្អិន​ ល្បាយឲ្យ​ពុះក្នុង​រយៈពេល ៣ - ៤ នាទី។ យកល្អ​ ចម្អិន​វានៅពេលល្ងាច ហើយ​ត្រូវ​ រក្សាទុក​ ល្បាយនេះ​រហូតដល់​ពេលព្រឹក​ថ្ងៃ​បន្ទាប់។ លុះព្រឹកឡើង​ចាប់ផ្ដើមចាក់​ល្បាយដាក់​ចូលទៅក្នុង​ ដបកែវ​ មួយ ទុកវា​ រហូតដល់​កក។ បរិមាណ​ ដែលទទួលបាន​ពីល្បាយឱសថធម្មជាតិ​នេះ គឺអាច​ គ្រប់គ្រាន់​ សម្រាប់​ការប្រើប្រាស់​ក្នុង​ រយៈពេលពី​ ៤ ទៅ ៥ ថ្ងៃ។
វិធីនៃការ​ប្រើប្រាស់៖
ពេលព្រឹក​ជារៀងរាល់ថ្ងៃ​នៅពេល​ ពោះទទេ គួរតែ​ ឲ្យកូន​របស់អ្នកទទួល​ ទាន​ល្បាយនេះ​ មួយពែងតូច (ប្រហែល ៣០ មីលីលីត្រ) ឲ្យបាន​ ក្នុងរយៈ​ពេល ៤០ ថ្ងៃ។ បន្ទាប់ពី​អ្នកអនុវត្ត​បាន ៤០ ថ្ងៃរួច​ហើយ អ្នកត្រូវឈប់​ សម្រាក់ទទួលទាន​ ល្បាយនេះ​ក្នុងរយៈពេល ១៥ ថ្ងៃសិន រួចចាំធ្វើការអនុវត្ត​វាឡើងវិញ​ ជាថ្មីម្ដង​ ទៀត។ នេះជាវិធីសាស្ត្រដ៏​ល្អប្រសើរបំផុត ជួយ​កូនរបស់​ អ្នកកម្ចា​ ត់ស្លេស​ពីរាងកាយ និងបង្កើន​ ឥទ្ធិពល​ ដល់ប្រព័ន្ធភាពសុំា​របស់ពួក​គេ​ បានយ៉ាងល្អ។
ប្រសិនបើអ្នកព្យាយាម​ប្រើ​ ល្បាយធម្មជាតិនេះ​ទាំងស្រុង នោះអ្នក​ មិនចាំបាច់​ត្រូវការ​ឲ្យកូនរបស់​អ្នកទទួលទាន​ទឹកផ្លែឈើផ្សេងៗ​ទៀតនោះ​ ទេ ហើយវា​ជួយឲ្យ​កុមារ​ មិនងាយ​ មានជំងឺផ្ដាសាយ និង​ការឆ្លង​ពីមេរោគផ្សេងៗ​ទៀតបាន​ ដែរ៕