Monday, November 30, 2015

រូបមន្តលាង​ ជាតិខ្លាញ់នៅក្នុងឈាម និង​សម្រួល​ដល់សម្ពាធឈាម

ម្ហូបអាហារ​ ដែលមាន​ សារធាតុខ្លាញ់​ខ្ពស់ ពិតណាស់​ វាអាច​ ជួយឲ្យ​ អាហារ​មានរសជាតិឈ្ងុយឆ្ងាញ់​ សម្រាប់​ មនុស្សទូទៅ​មួយចំនួន។ ប៉ុន្តែអ្នក​ កុំភ្លេចថា អាហារ​ ប្រភេទនេះ​ អាច​បណ្ដាលឲ្យ​មាន​ផលលំបាក​ធ្ងន់ធ្ងរ​ ក្នុងការ​ប្រមូលផ្ដុំ​ ជាតិខ្លាញ់​ក្នុងឈាម។
មនុស្សមួយចំនួន​ បានទទួលរង​ពីការ​ប្រមូលផ្ដុំជាតិខ្លាញ់​ នៅក្នុង​ ឈាម ដោយសារតែ​លក្ខខណ្ឌសុខភាព​មួយចំនួន​ដែលទទួលឥទ្ធិពល​នៃរបបអាហារ​ ប្រភេទនេះ។ លើសពីនេះ​ទៅ​ ទៀត កម្រិត​ ជាតិខ្លាញ់​អាចកើនឡើងខ្ពស់​ដោយសារតែ​ស្ថានភាព​សុខភាព​ មួយចំនួន​ដូចជា៖ ស្រ្តេស, ការញៀន​ ស្រា, ជំងឺតម្រងនោម, ជំងឺថ្លើម និងជំងឺទឹកនោម​ផ្អែម។
មនុស្សមួយចំនួន​ អាចទទួល​រងពីជំងឺនេះ​ បាន ដោយសារតែ​ធ្លាប់បាន​ប្រើប្រាសថ្នាំ​ បន្សាបគ្រឿងស្រវឹង​អាចប៉ះពាល់​ដល់​សម្ពាធឈាម, ការប្រើប្រាស់​ ថ្នាំជំនួយ​កម្លាំង និង​ថ្នាំ​ ពន្យា​ កំណើត។
អ្នកជំងឺដែល​មានកម្រិត​ ជាតិខ្លាញ់ខ្ពស់​ក្នុងឈាម គួរតែធ្វើការ​ហាត់ប្រាណ​ សម្រកទម្ងន់, ពួកគេ​ ត្រូវការ​ដើម្បីឲ្យ​រាងកាយ​ មាន​សកម្មភាព និង​ទទួល​ អាហារ​ដែល​មាន​កម្រិត​ ជាតិខ្លាញ់​តិចបំផុត។ ហើយចំពោះ​អ្នកចូលចិត្តជក់បារីគឺជាទង្វើ​ រទម្លាប់​មិនល្អ​មួយដែល​ធ្វើឲ្យសុខភាព​រាងកាយ​ ទ្រុឌទ្រោម​ ផងដែរ។
ខាងក្រោមនេះ គឺជារូបមន្ដ​ ពីធម្មជាតិដ៏ល្បី​ របស់​ប្រទេសរុស្ស៊ី ដែលមាន​ប្រសិទ្ធិភាពខ្ពស់​ក្នុងការចម្ចាត់ជាតិខ្លាញ់​ ដែលបង្ក​ឲ្យមាន​គ្រោះថ្នាក់​នៅក្នុងឈាម។ ល្បាយនេះ វានឹង​ ធ្វើឲ្យច​លនាឈាម​ មានភាពប្រសើរឡើង , កាត់​បន្ថយជាតិខ្លាញ់ , ជួយឲ្យសម្ពាធឈាមមាន​ស្ថិរភាព និងជំនួយ​លំហូរឈាមឲ្យ​ មានភាពប្រសើរ​ឡើង។
រូបមន្ត និងគ្រឿងផ្សំ៖
– ក្រូចឆ្មា ៤ ចំណិត
– ខ្ទឹមស ៤ កំពីស
– ទឹកឆ្អិន ៣ លីត្រ
សេចក្ដីណែនាំ៖
ជាដំបូងយើងត្រូវ​ បកខ្ទឹមស​ ឲ្យស្អាត បន្ទាប់ចិតក្រូចឆ្មា​ ជាចំណិត​ បន្ទះស្ដើងៗ។ រួចដាក់​គ្រឿងផ្សំ​ទាំងនោះ ចូលទៅក្នុងទឹកឆ្អិន​ ក្នុងកែវ​ថ្មមួយ។ បន្ទាប់មកយើង​ត្រូវរក្សាល្បាយ​ នេះ​ ទុកនៅ​ក្នុងទូរទឹកក​កឲ្យបានរយៈពេល ៣ ថ្ងៃ។ អ្នកអាច​ចាប់ផ្ដើមប្រើប្រាស់ល្បាយ​នេះបាន​ បន្ទាប់​ ពីរយៈពេល ៣ ថ្ងៃ ប៉ុន្តែត្រូវ​ រក្សាល្បាយ​ នៅក្នុងទូរទឹកកក​គ្រប់ពេលវេលា។
របៀប និងពេល​ ដែលត្រូវ​ប្រើប្រាស់វា៖
អ្នកត្រូវទទួលទាន​ ទឹកល្បាយ​ធម្មជាតិនេះ ៥០ មីលីលីត្រ ជារៀងរាល់​ថ្ងៃមុនពេលទទួលទានអាហារ។ ម្យ៉ាងទៀតអ្នក​ប្រើវាតែ ១ស្លាបព្រាកាហ្វេ ប្រសិនបើ​អ្នក​ គ្រាន់តែ​ ប្រើវា​ ដើម្បីតែ​ ធ្វើការ​ លាង​សម្អាត​សរសៃឈាម។
ចំណាំ៖ អ្នកត្រូវធ្វើ និងអនុវត្តរូបមន្ត​ នេះ ឲ្យបានមួយដង​ក្នុងអំឡុងពេល ១ ឆ្នាំ។ ហើយល្បាយធម្មជាតិ​ដែលទទួល​បាន ត្រូវប្រើវា​សម្រាប់រយៈពេល ៤០ ថ្ងៃ៕