ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គីសនីនៅទូទាំងប្រទេសដែលភ្ជាប់ក្នុងបណ្តាញជាតិ ។ ដែលការដាច់នេះ ជាការរំខានទៅដល់ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ ឥឡូវអគ្គីសនីកំពុងរៀបចំផ្គត់ផ្គង់ឡើងវិញជាបណ្តើរៗ ខ្ញុំព្រះករុណាខ្ញុំកំពុងអោយធ្វើការស្រាវជ្រាវអំពីមូលហេតុដែលនាំអោយដាច់ចរន្តអគ្គីសនីនេះ។ ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំសូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិ បន្ថែមពីលើសារដែលខ្ញុំព្រះករុណាខ្ញុំបានផ្សាយបន្តផ្ទាល់កាលពីមុននេះបន្តច៕
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារជាបន្ទាន់តាមរយៈ ហ្វេសប៊ុករបស់ខ្លួន នារាត្រីថ្ងៃព្រហស្បតិ៍នេះ ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់ប្រមាណមួយម៉ោង។ លោកបានថ្លែងការសុំទោស និងអះអាងថា ការកាត់ផ្តាច់នេះ គឺបណ្តាលមកពីបញ្ហាចរន្តនៅវៀតណាម។ លោកបញ្ជាក់ថា នេះមិនមែនជាសញ្ញានៃអំពើភេរវកម្ម ឬចេតនានយោបាយរបស់ក្រុមណាមួយឡើយ៕