១. រៀបចំសម្អាតខ្លួនប្រាណ
ថ្ងៃដំបូង អ្នកប្រហែលជាមិនចង់ឲ្យ ដៃគូរបស់អ្នកភ័យលស់ព្រលឹង ដោយសាររូបរាងកាយ ឬក្លិនដ៏អាក្រក់ របស់អ្នកនោះទេ។ ដូច្នេះ អ្នកត្រូវចេះថែរក្សាសម្រស់ និងស្លៀកពាក់ឲ្យមានភាពទាក់ទាញ ក្នុងថ្ងៃផ្សំដំណេក។ ការស្លៀកពាក់លេចលើលេចក្រោម ចំហរទ្រូង ឬសិចស៊ីក្នុងថ្ងៃផ្សំដំណេក មិនអាចធ្វើឲ្យប្តីអ្នកគិតថា អ្នកជាមនុស្សមិនល្អ ឬធ្លាប់ឆ្លងកាត់ការឡើងលើគ្រែនោះទេ ប៉ុន្តែ វារឹតតែធ្វើឲ្យស្វាមីរបស់អ្នក អត់ទ្រាំមិនបាន នឹងរូបសម្រស់របស់អ្នក ហើយហក់មកបីត្រកងអ្នកជាមិនខានឡើយ។
២. រៀបចំបន្ទប់ឲ្យបានស្អាត
យកល្អ គួរតែជួលបន្ទប់សណ្ឋាគារ លំដាប់ផ្កាយ ៥ មួយថ្ងៃហើយ។ បើមិនអាចទេ អ្នកអាចរៀបចំបន្ទប់គេងរបស់អ្នក ឲ្យមានភាពទាក់ទាញ ចម្រុះទៅដោយផ្កាកូឡាប ដែលមានក្លិនក្រអូបពេញបន្ទប់។ ម៉ាស៊ីនត្រជាក់ ត្រូវបើកទុកឲ្យហើយ។ បន្ទប់ទឹកត្រូវតែស្អាត និងមានក្លិនក្រអូបដូចគ្នា។
៣. កុំនៅយូរពេក ត្រូវប្រញាប់ចូលបន្ទប់ ឲ្យបានលឿន
ថ្ងៃរៀបការ ជាការជួបជុំគ្នា រវាងបងប្អូន និងមិត្តភក្តិជិតឆ្ងាយ ហើយពិតណាស់ អ្នកប្រហែកជាចង់នៅកំដរ ឬផឹកជាមួយគ្នាឲ្យបានយូរបន្តិចហើយ។ ប៉ុន្តែ អ្នកត្រូវចាំថា ថ្ងៃនេះ ជាថ្ងៃពិសេសរបស់អ្នក និងភរិយា ដូច្នេះ អ្នកត្រូវសន្សំកម្លាំង ហើយមិនត្រូវផឹកឲ្យស្រវឹងនោះទេ។
៤. ចាប់ផ្តើមដំណើរការមួយៗ កុំបង្ខំ កុំប្រញាប់ (បុរសត្រូវចាប់ផ្តើមមុន)
Lady First! (ទុកអាទិភាព ឲ្យមនុស្សស្រី) អ្នកប្រហែលជាធ្លាប់លឺពាក្យនេះ ប៉ុន្តែ វេលានេះ មិនសាកសមឲ្យមនុស្សស្រី ជាអ្នកចាប់ផ្តើមទេ ពីព្រោះ បើអ្នករង់ចាំ អ្នកនឹងអត់ហើយ។ ពិតណាស់ ស្ត្រីខ្មែរមានភាពអៀនខ្មាស់ និងប្រកាន់ទំនៀមទម្លាប់ច្រើន ដូច្នេះ បុរសត្រូវចេះចាត់ចែងការងារ ប៉ុន្តែ ត្រូវមួយៗ ថ្នមៗ ទើបនាងមិនខ្លាច ឬភ្ញាក់ផ្អើល។
៥. ថ្ងៃដំបូង ប្រហែលជាឈឺបន្តិចហើយ
ពិតណាស់ ចាស់ពីដើម តែងតែរៀបចំកម្រាលពូកពណ៌ស ដើម្បីឲ្យដឹងពីភាពបរិសុទ្ធ របស់កូនស្រីនៅថ្ងៃផ្សំដំណេកដំបូង។ យ៉ាងណាមិញ ថ្ងៃដំបូងរបស់អ្នក ប្រហែលជាមិនសូវមានផាសុកភាពប៉ុន្មានទេ ប៉ុន្តែ វាជាថ្ងៃដែលគូស្វាមី មិនអាចបំភ្លេចបានពេញមួយជីវិត៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.