មនុស្សជាច្រើនយល់ថា គូស្វាមី ដែលរួមភេទបានច្រើនធ្វើឲ្យជីវិតកាន់តែមានក្តីសុខ។ តែទោះជាយ៉ាងណា ការសិក្សាថ្មីមួយ បានបដិសេធ និង អះអាងថា អាពាហ៍ពិពាហ៍ ដែលទទួលបានភាពជោគជ័យ និងមានសុភមង្គលបំផុត គឺគ្រាន់តែរួម ភេទ ១ដង ក្នុងមួយសប្តាហ៍។
ដោយផ្អែកទៅលើការស្ទង់មតិមនុស្សប្រមាណជា ៣០.០០០ នាក់ដែលមាន អាយុ លើសពី ៤០ឆ្នាំ អ្នកស្រាវជ្រាវ បានរកឃើញថា កម្រិតនៃសុភមង្គលរបស់គូស្នេហ៍អាស្រ័យទៅ លើការ រួមភេទ ១ដងក្នុងមួយសប្តាហ៍។ ការស្រាវជ្រាវបាន បញ្ជាក់ថា នេះជារឿងសំខាន់ដែលអាចរក្សាទំនាក់ទំនងស្នេហាជាមួយនឹងដៃគូរបស់អ្នកឲ្យបានជិតស្និតបំផុត។
អ្នកជំនាញ Amy Muise ដែលជាអ្នកដឹកនាំការសិក្សានៃសាកលវិទ្យាល័យ Toronto- Mississauga ប្រទេសកាណាដា បានសង្កត់ធ្ងន់ថា ទោះបីជាយ៉ាងណា អ្នកមិនត្រូវរួមភេទជារៀងរាល់ថ្ងៃនោះទេ។
ក្នុងការស្ទង់មតិរបស់អ្នកស្រាវជ្រាវមកពីសាលកវិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បានវិភាគលើប្រេកង់នៃឥរិយាបទផ្លូវភេទ និងសុខុមាលភាពទូទៅនៃជនជាតិអាមេរិកជាង ២៥.០០០ នាក់ ក្នុងនោះមានបុរស ១១ .២៨៥ និងស្ត្រី ១៤. ២២៥ នាក់ ក្នុងអំឡុងឆ្នាំ ១៩៨៩ ដល់ ២០១២។ លទ្ធផលបានបង្ហាញថា សម្រាប់ប្តីប្រពន្ធដែលរួមភេទញឹកញាប់មានសុភមង្គល កាន់តែ ខ្លាំង ប៉ុន្តែឥទ្ធិពលរបស់វាមិនស្មើនឹងគូស្នេហ៍ដែលរួមភេទ ១ដងក្នុងមួយសប្តាហ៍នោះទេ។
ដូចគ្នានេះផងដែរ អ្នកជំនាញបានសម្គាល់ឃើញថា មិនមែនមានន័យថា ប្តីប្រពន្ធត្រូវរួមភេទមួយថ្ងៃ ១ដងនោះទេ ពួកគេអាចរួមភេទមួយសប្តាហ៍តិចមួយសប្តាហ៍ច្រើន ក្នុង កម្រិត មធ្យម អាស្រ័យទៅលើ ការពិភាក្សារវាងគូស្វាមី៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.