ខ្ទឹមសត្រូវបានគ្រប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោក ព្រោះវាជាឱសថធម្មជាតិមួយប្រភេទដែលមានមត្ថភាពអាចជួយព្យាបាលជំងឺបានច្រើនមុខ។ គុណសម្បត្តិប្រឆាំងនឹងមេរោគរបស់ខ្ទឹមស ត្រូវបានគេអនុវត្តក្នុងការព្យាបាលជំងឺជាច្រើនដូចជា ផ្កាសាយទូទៅ, ក្រិនរឹងសសៃឈាម និងជំងឺតម្រងនោម។ លើសពីនេះទៅទៀត ខ្ទឹមសមានភាពអស្ចារ្យអាចជួយពង្រឹងសសៃស្រូបតូចៗនៅតាមជញ្ជាំងពោះវៀនថែមទៀត។
ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំង និងកាត់បន្ថយការអភិវឌ្ឍនៃជំងឺមហារីកយ៉ាងមានអនុភាព រួមទាំងអាចរក្សាសម្ពាធឈាមបានយ៉ាងល្អ។ មួយវិញទៀតវាអាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការពាររងកាយ និងការពារអ្នកប្រឆាំងនឹងការអាឡែកស៊ី។ ជាពិសេសបន្ទះនៅជាប់នឹងជញ្ជាំងសសៃឈាមត្រូវបានកម្ចាត់ចោល ហើយអាចរៀបចំកម្រិតជាតិស្ករនៅក្នុងឈាមបានថែមទៀត។
ក្រៅពីសារធាតុចិញ្ចឹម ខ្ទឹមសសម្បូរទៅដោយប្រូតេអ៊ីន, វីតាមីន រួមទាំងវីតាមីន A, B, C, B2 ព្រមទាំងសារធាតុរ៉ែដូចជា៖ ប៉ូតាស្យូម, កាល់ស្យូម និងស័ង្កសី។
ការសិក្សាមួយដែលមានរយៈពេល ១២សប្តាហ៍រកឃើញថា Allicin គឺជាធាតុផ្សំសកម្មនៅក្នុងខ្ទឹមស ដែលមានសមត្ថភាពកាត់បន្ថយអត្រានៃការកើតជំងឺផ្កាសាយទូទៅបាន ៥០% ច្រើនជាងការប្រើប្រាស់ថ្នាំគ្រាប់ទៅទៀត។
ហេតុអ្វីបានជាអ្នកគួរតែបរិភោគខ្ទឹមស?
នេះគឺជាវិធីសាស្ត្រល្អបំផុតក្នុងការបង្កើតប្រព័ន្ធភាពស៊ាំរបស់អ្នកនៅក្នុងពេលវេលាដល់ខ្លី។ អ្នកអាចជញ្ជក់ខ្ទឹមសឆៅមួយកំពឹស ឬហាន់មួយចំណិតជ្រក់ទឹកឃ្មុំដើម្បីបង្កើនរសជាតិ។ បន្ទាប់ពីបរិភោគខ្ទឹមសអ្នកត្រូវដុសសម្អាតធ្មេញភ្លាមៗ ដើម្បីកុំឲ្យធំក្លិនអាក្រក់។ ជម្រើសល្អអ្នកគួរតែទំពាជីអង្កាមស្រស់មួយសន្លឹក ឬកាកកាហ្វេមួយស្លាបព្រាកាហ្វេ ដើម្បីធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.