តាមពិតទៅ ពាក្យថា"ចំណីអាហារដែលមានសុខភាព healthy foods"មិនសូវជាត្រឹមត្រូវទេ ព្រោះថាចំណីអាហារមួយវាល្អឬអាក្រក់ចំពោះសុខភាពអាស្រ័យទៅលើថាតើយើងញ៉ាំវាតិចឬច្រើនប៉ុនណា ញឹកញាប់ប៉ុនណា ហើយយើងញ៉ាំវាជាមួយនឹងអ្វី។ ម្យ៉ាងទៀត គ្មានចំណីអាហារណាមួយដែលមានសារជាតិចិញ្ចឹមគ្រប់បែបយ៉ាងដែលយើងត្រូវការ នោះទេ។
យើងគួរនិយាយថា "ការហូបចុកដែលមានសុខភាព healthy eating"វិញ ដែលមានន័យថាគឺជាការញ៉ាំនូវអាហារប្លែកៗនៅក្នុងក្រុមចំណីអាហារទាំង៤មុខ(មានសាច់ ទឹកដោះ ធញ្ញជាតិ ផ្លែឈើនិងបន្លែ) ដើម្បីធ្វើឱ្យបានឆ្ងាញ់ផង និងមានសុខភាពល្អផងដែរ។
នៅក្នុងការហូបចុកដែលមានសុខភាព គេត្រូវ៖
១- ញ៉ាំប្រភេទអាហារដែលត្រឹមត្រូវ គ្រប់មុខនៅក្រុមអាហារទាំង៤មុខ។
២- ញ៉ាំអាហារក្នុងបរិមាណត្រឹមត្រូវទៅតាមអាយុ ភេទ និងកម្រិតនៃការធ្វើសកម្មភាព។
៣- ត្រូវអានផ្លាកសញ្ញានៅលើអាហារមុននឹងទិញ ដើម្បីប្រៀបធៀបថាណាមួយដែលល្អជាង។
៤- កាត់បន្ថយចំណីអាហារនិងភេសជ្ជៈដែលមានកាឡូរី ខ្លាញ់ ស្ករ និងសូដ្យូមខ្ពស់។
នៅប្រទេសកាណាដា គេមានធ្វើបញ្ជីអាហារទាំង៤មុខ និងចេញការណែនាំអំពីថាតើត្រូវញ៉ាំអ្វីខ្លះ។
ចំណីអាហារដែលត្រូវញ៉ាំឱ្យបានញឹកញាប់៖
- បន្លែ ជាពិសេសគឺបន្លែណាដែលមានពណ៌បៃតងឬទឹកក្រូចចាស់
- ផ្លែឈើ
- គ្រាប់ធញ្ញជាតិ (រួមទាំងអង្ករសម្រូបផង)
- ទឹកដោះគ្មានខ្លាញ់ ឬទឹកសណ្តែក
- ត្រី
- សាច់ដែលគ្មានខ្លាញ់ (បកស្បែកនិងយកខ្លាញ់ចេញ)
- ប្រូតេអ៊ីនរុក្ខជាតិ។
នៅក្នុងការណែនាំអំពីចំណីអាហាររបស់កាណាដាគេបានសំណូមពរថាឱ្យផឹកទឹកឱ្យបានច្រើន។
ចំណីអាហារដែលត្រូវកាត់បន្ថយ៖
អាហារនិងភេសជ្ជៈខាងក្រោមនេះមានកាឡូរី ខ្លាញ់ ស្ករ និងសូដ្យូមខ្ពស់ ដូច្នេះត្រូវញ៉ាំតែម្តងមួយកាល និងក្នុងបរិមាណតិចតួចបានហើយ៖
- នំផ្សេងៗ (cakes, cookies and pastries)
- ការ៉ែម និងបង្អែមដាក់ទឹកកក
- សូកូឡា និងស្ករគ្រាប់
- នំដូហ្វណាត់
- ចំណីអាហារចៀន ឬអាហារចម្អិនស្រាប់(fast foods)
- ដំឡូងចំណិត(potato chips)
- សុរា
- ភេសជ្ជៈបែប fruit-flavoured drinks
- ភេសជ្ជៈបែប soft drinks
- ភេសជ្ជៈបង្កើនថាមពល
- ភេសជ្ជៈផ្អែម ក្តៅឬត្រជាក់។

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.