Sunday, December 6, 2015

បង្កើន​អរម៉ូន​ភេទ​ និង​​​ថាមពល​​ផ្លូវភេទ

វិធីសាស្ត្រ​ដើម្បី​បង្កើន​អរម៉ូន​ភេទ​ និង​​​ថាមពល​​ផ្លូវភេទ

អរម៉ូនជាអ្នកគ្រប់គ្រង​លើផ្នែក​សំខាន់​នៃជីវិត​មនុស្ស។ អរម៉ូន​មាន​តួនាទី​ជួយ​រក្សា​សុខភាព​ទម្ងន់,
សុខភាព​ផ្លូវភេទ, ការបង្ក​កំណើត, ស្បែក, សក់
និងអ្វីៗ​ជាច្រើន​ទៀត។ តុល្យភាព​កម្រិត​អរម៉ូន​មានសារៈ​សំខាន់​ណាស់​សម្រាប់អ្នក, ព្រោះបើ​កម្រិត​អរម៉ូន​តិច
ឬច្រើន​ជាង​ធម្មតា វាអាច​បំផ្លាញ​រាងកាយ និង​បណ្តាលឲ្យ​កើតមាន​បញ្ហា​សុខភាព។ សំណួរ​បាន​លើក​ឡើងថា តើត្រូវ​ធ្វើដូច​ម្តេច​ដើម្បី​ឲ្យ​អរម៉ូន​មាន​តុល្យភាព? អ្នកអាច​ធ្វើឲ្យ​អរម៉ូន​មាន​តុល្យភាព​បាន​យ៉ាង​ងាយ ដោយ​គ្រាន់តែ​អនុវត្ត​តាមអ្វី​ដែល​ត្រូវធ្វើ និងអ្វី​ដែល​មិន​ត្រូវធ្វើ ជាទម្លាប់​តែ​​ប៉ុណ្ណោះ។ រួមទាំង​អាហារ​មួយចំនួន ដែល​ជួយ​បង្កើន​អរម៉ូន​ភេទ និង​បន្ថយ​អរម៉ូន​តានតឹង​របស់អ្នក។​ នៅពេល​ដែលអ្នក​ជួបនឹង​ភាព​តានតឹង វាបាន​បំផ្លាញ​រាងកាយ​របស់អ្នក, រួមទាំង​ធ្វើឲ្យ​បាត់បង់​ថាមពល​ផ្លូវភេទ, មិនអាច​មាន​កូនបាន
និងកាត់​បន្ថយ​​អរម៉ូន​ភេទ។
ភាព​តានតឹង​បាន​ផលិត​អរម៉ូន​ម្យ៉ាង​ហៅថា អរម៉ូន​ករទីសូល ដែល​ទៅ​បំផ្លាញ​សរីរាង្គ​ក្នុង​រាងកាយ។​ នេះជាអ្វី​ដែលអ្នក​ត្រូវគិត​ឲ្យបាន​ច្បាស់ ប្រសិន​អ្នកចង់​បង្កើន​អរម៉ូនភេទ និងថាមពល​ផ្លូវភេទ​របស់អ្នក។ មូលហេតុ​ដែល​បណ្តាលឲ្យ​ថាមពល​ផ្លូវភេទ​ខ្សោយ​ ក៏ដោយសារ​អរម៉ូននេះ​ដែរ ហើយ​ប្រសិន​បើ​អរម៉ូន​របស់អ្នក​អ​តុល្យភាព នោះអ្នក​នឹងគ្មាន​ក្តីសុខ​នឹងជីវិត​ផ្លូវភេទ​ឡើយ។ ការគេង​មិន​បាន​គ្រប់គ្រាន់, អារម្មណ៏​តានតឹង, ភាព​តានតឹង​នឹង​ការងារ,
ទទួលទាន​អាហារ​បានតិច និងខ្វះ​ការ​លំហាត់​ប្រាណ
អាចធ្វើឲ្យ​អរម៉ូន​​លែង​ដំណើរការ, ធ្វើឲ្យ​ថាមពល​ផ្លូវភេទ​ចុះខ្សោយ។ ខាងក្រោម​នេះ​ជាវិធី​សាស្ត្រល្អៗ​មួយចំនួន​ជួយ​បង្កើន​អរម៉ូន​ភេទ, ថាមពល​ផ្លូវភេទ
និងកាត់​បន្ថយ​អរម៉ូន​តានតឹង​របស់អ្នក៖
រមៀតលាយទឹកដោះគោ
ទទួលទានទឹកដោះគោលាយរមៀតមុនពេលចូលគេង ព្រោះវានឹង​ផ្តល់​សារធាតុ​ចិញ្ចឹម​​ដល់​ខួរក្បាល និង​ព្យាបាល​ភាព​តានតឹង​របស់អ្នក។ លាយ​ម្សៅរមៀត ១/២ ស្លាប​ព្រាកាហ្វេ​ជាមួយ​ម្សៅ​ក្រវាញ​ ១/២​ ស្លាប​ព្រាកាហ្វេ​
ចាក់ចូល​ទៅក្នុង​ទឹកដោះ​គោឆៅ ១កែវ។ ដាក់វា​ដាំ​រយៈពេល​ ៥នាទី​ បន្ទាប់មក​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​ចូល។
ទទួលទានអាហារក្តៅៗ
យោងតាមបែបបុរាណ,អ្នកត្រូវទទួលទានអាហារក្តៅៗ។ អាហារត្រជាក់​​អាច​កាត់​បន្ថយ​កម្ដៅ​ក្នុងពោះ​ និងធ្វើ​ឲ្យពិបាក​រំលាយ​អាហារ។ ហើយ​ក៏ត្រូវ​ចៀស​វាងការ​ទទួលទាន​អាហារ​ឆៅនៅ​ពេលល្ងាច។ ត្រូវទទួល​ទានវា​នៅពេលថ្ងៃ នៅពេល​កម្តៅ​ក្នុងពោះ​នៅ​មានច្រើន។
ទទួលទានអាហារដែលសម្បួរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣
អាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយកាត់បន្ថយការរលាក, កាត់បន្ថយ​ការកើតឡើង​នៃអរម៉ូន​តានតឹង​ករទីសូល។ អរម៉ូននេះ​មិន​ត្រឹមតែ​រំខាន​ដល់​អរម៉ូន​ផ្សេងទៀត​របស់អ្នក​ប៉ុណ្ណោះទេ​ វាក៏បាន​កាត់បន្ថយ​ថាមពល​ផ្លូវភេទ​របស់អ្នក​ផងដែរ។
អ្នកអាច​ទទួលទាន​ត្រី​ដែល​សម្បូរ​ជាតិខ្លាញ់​ដូចជា៖
ត្រីសាល់ម៉ុង, ធូណា, ស្បៃកា ព្រោះវា​ជាប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣។ ប្រភេទ​អាហារ​ផ្សេងទៀត​ដែលមាន​ផ្ទុក​អាស៊ីត​អូមេហ្គា-៣​ មាន​ដូចជា៖ ប្រេងអូលីវ,
ប្រេងវាល់ណាត់, ប្រេងល្ង…។
ជាតិខ្លាញ់ដែលល្អចំពោះសុខភាព
ជាតិខ្លាញ់ក៏សំខាន់ចំពោះរាងកាយរបស់អ្នកដែរ។ តែទោះបីជាយ៉ាងណា អ្នកត្រូវ​បង្កើន​ការ​ទទួលទាន​​ជាតិខ្លាញ់​​ល្អៗ ដែលជួយ​កម្ចាត់​ជាតិ​កូឡេស្តេរ៉ុល​អាក្រក់ៗ​ចេញពី​ក្នុងឈាម។ វាជួយ​បង្កើន​ចរាចរណ៍​ឈាម និងធ្វើឲ្យ​អរម៉ូន​មាន​​តុល្យភាព។ អ្នកក៏មាន​ថាមពល​ផ្លូវភេទ​ខ្លាំងដែ​រ នៅពេល​អរម៉ូន​ភេទ​កើនឡើង។
អ្នកក៏គួរតែ​ទទួលទាន​ស៊ុត, អយស្ទ័រ, ផ្លែប័រ
និងផលិតផល​ប្រចាំថ្ងៃ​ផងដែរ។
អាហារដែលជួយបង្កើនកម្រិតអរម៉ូនអឺសស្ត្រូសែន
អ្នកត្រូវទទួលទានអាហារដែលសម្បូរទៅដោយអរម៉ូនអឺសស្ត្រូសែន(អរម៉ូនភេទញី)។​ អាហារ​ទាំងនេះ​រួមមាន៖ ប្រេងអូលីវ,
សណ្តែកដី, គ្រាប់ល្ង, ខ្ទឹមស, ឆៃថាវ ​​និង​គ្រាប់ផ្កាឈូករ័ត្ន។
ការគេង
អ្នកត្រូវគេងឲ្យបាន ៨ម៉ោងជាចាំបាច់ដើម្បីឲ្យអរម៉ូនរបស់អ្នកមានតុល្យភាព។
ការគេង​អាចជួយ​បំបាត់​ភាព​តានតឹង, បង្កើន​ថាមពល​ផ្លូវភេទ និង​ព្យាបាល​ការរលាក។ ដើម្បី​ធ្វើឲ្យ​ជីវិត​កាន់​តែ​ប្រសើរ និងកាត់​បន្ថយ​ភាព​តានតឹង អ្នកត្រូវ​គេងឲ្យ​បាន​គ្រប់គ្រាន់​ ដូច្នេះ​សរីរាង្គ​ខាងក្នុង​រាងកាយ​ក៏ត្រូវ​បាន​ព្យាបាល​ផងដែរ។
ចៀសវាងអាហារដែលធ្វើឲ្យកើតអាឡាក់ហ្ស៊ី
ប្រសិនបើអ្នកអាឡាក់ហ្ស៊ីនឹងប្រភេទអាហារណាមួយ អ្នកត្រូវចៀសវាងវា។​ អាហារ​ដែលធ្វើ​ឲ្យ​អាឡាក់ហ្ស៊ី​បណ្តាល​ឲ្យរលាក​សរីរាង្គ​ខាងក្នុង និង​បណ្តាលឲ្យ​ការ​ផលិត​អរម៉ូន​តានតឹង​ករទីសូល​មាន​ការ​កើនឡើង។​ វាអាច​ប៉ះពាល់​ដល់ការ​ផលិត​អរម៉ូនភេទ។
ថ្នាំ
ថ្នាំក៏អាចបំផ្លាញអរម៉ូនរបស់អ្នក ហើយបណ្តាលឲ្យថាមពលផ្លូវភេទចុះខ្សោយផងដែរ។​ ថ្នាំទាំងនេះ​ក៏បាន​សម្លាប់​បាក់តេរី​ពោះវៀន​ (ប្រូបាយអូទិច)
ដូច្នេះ​បណ្តាល​ឲ្យ​ភាពស៊ាំ​ចុះខ្សោយ, រលាក ហើយ​អរម៉ូន​ភេទ​ថយចុះ។