Wednesday, December 2, 2015

ឱសថធម្មជាតិព្យាបាលបញ្ហារោគសើរស្បែក

ឱសថធម្មជាតិព្យាបាលបញ្ហារោគសើរស្បែក

ត្រាំខ្លួន​ជារៀងរាល់ ៣ថ្ងៃម្តង​នៅក្នុង​ទឹកក្តៅឧណ្ឌៗ និង​ទឹកសាប៊ូ បន្ទាប់មក​ងូតទឹកត្រជាក់ និង​ជូតសម្អាតខ្លួន​ដោយប្រើ​កន្សែង​ពោះគោ។ ចុង​ក្រោយ​ប្រើប្រាស់ជីរុក្ខជាតិ​ដូចខាងក្រោម​នឹង​ជួយព្យាបាលរោគសើរស្បែកយ៉ាងមាន​ប្រសិទ្ធិភាព៖
ល្បាយជីរុក្ខជាតិប្រឆាំង​នឹង​រោគស្បែក
- ស្លឹកក្រវាញជ្រូក ៤០ក្រាម
- ស្លឹករ៉ូសម៉ារី (rosemary) ពណ៌លឿង ៣០ក្រាម
- ផ្លែបឺរី ២០ក្រាម
- ផ្លែ sloe ១០ក្រាម (មាននៅតំបន់អឺរ៉ុប)
វិធីសាស្ត្របុរាណ
ហាន់ និងលាយ​សមាសធាតុផ្សំទាំងអស់​បញ្ចូលគ្នា។ បន្ថែមល្បាយ​នេះចូល​ទៅក្នុងទឹកដាំពុះ ១លីត្រ និងគ្រប​វាទុកចោល​រយៈពេល ៥នាទី។ បន្ទាប់មក ដាក់វាចុះ​ពីលើចង្ក្រាន និង​ទុកចោល​ឲ្យ​ត្រជាក់។ ច្រកវាចូលដប។ អ្នកត្រូវលាងសម្អាតស្បែក​នឹងឱសថ​នេះ រួចទុកវា​ឲ្យ​ស្ងួត។
សមាសធាតុផ្សំធ្វើប្រេងក្រអូប
- ស្លឹកចេក ១០ក្រាម
- ផ្កា និងស្លឹកដើមរ៉ូសម៉ារី (rosemary) ២០ក្រាម
- ផ្កា និងស្លឹកផ្កាឡាវេនឌឺ
- សំបកដើមបឺរីចាស់ ២០ក្រាម
- ប្រេងអូលីវ ៤ដល
- បឺរ ៤ស្លាបព្រាបាយ
- ក្រែមទឹកដោះគោ ៤ស្លាបព្រាបាយ
ការណែនាំ
ដាក់សមាសធាតុផ្សំទាំងនេះចូល​ទៅក្នុងឆ្នាំង​ជ្រៅមួយ រួចដុតកម្តៅទាបរហូតដល់បឺរ និងក្រែមរលាយ។ បន្ទាប់មកបន្ថែមប្រេងធ្វើពីផ្កា​លឿង ហើយបន្តកូរ​រយៈពេល ៤០នាទី។ ត្រូវ​ប្រាកដថា​ សីតុណ្ហភាព​មិនលើសពី ៧០អង្សារ។ ច្រកប្រេងក្តៅៗនេះ​ចូលទៅក្នុង​ក្រឡមួយ។ នៅពេលដែល​វាត្រជាក់ លាបវាលើស្បែក​របស់អ្នក។
បញ្ហារោគស្បែកធ្ងន់ធ្ងរ
ប្រភេទតែនេះគួរតែទទួលទាន​ឲ្យបាន ៣ដងក្នុង ១ថ្ងៃ, ១ដងមុន និងក្រោយពេល​ញ៉ាំបាយរួច​ជំនួសទឹក។ តែនេះផ្សំឡើងពីសមាសធាតុស្មើៗ​គ្នាដូចជា៖ ស្លឹកផ្លែបឺរី, ឬសផ្កា burdock, ស្លឹកដើមកន្តិចអាល និងជី។ ដាក់ជី ៥ក្រាមចូលទៅក្នុង​ទឹកក្តៅ ២លីត្រ គ្របឲ្យជិតរួចរង់ចាំរយៈពេល​ជិត ២នាទី។ នៅពេលដែល​តែនេះត្រជាក់ ច្រកវាចូលទៅ​ក្នុងដប​ខ្មៅ​មួយ រួចគ្រប​វាឲ្យជិត និងរក្សាទុក​ត្រង់​កន្លែង​ត្រជាក់។
ក្រមួនផ្កាលឿង
យកពោះវៀន​ជ្រូក ៥០ក្រាម និង​បន្ថែមទឹកផ្កា​លឿង ៥ក្រាម។ លាយវាឲ្យ​សព្វចូលគ្នា និងរក្សាទុកក្នុង​ទូរទឹកកក។ លាបលើស្បែក​ឲ្យបាន ២-៣ដងក្នុង ១ថ្ងៃ។
ងូតទឹក
ងូតទឹកដើម​កន្ទុយសេះ​ឲ្យបាន ៣ដងក្នុង ១ថ្ងៃ។ ប្រើដើម​កន្ទុយសេះ ២០០ក្រាម ដាក់ចូល​ក្នុងទឹក ៥លីត្រ និងទុកចោល​រយៈពេល ១២ម៉ោង។ ដាក់លើ​ចង្រ្កានដុត​កម្តៅ រួចចាក់ចូល​ទៅក្នុង​ធុងទឹក និងទុកវាឲ្យ​ត្រជាក់។ រក្សាទឹកនេះ​ជាប់ខ្លួនរយៈ​ពេល ២០នាទី​ដោយ​មិនចាំបាច់​ជូត៕