Wednesday, December 2, 2015

ឱសថបុរាណរបស់ជប៉ុន ៣មុខ​ជួយអោយ​អ្នកមើលទៅក្មេងជាង​វ័យ ១០ឆ្នាំ

ឱសថបុរាណរបស់ជប៉ុន ៣មុខ​ជួយអោយ​អ្នកមើលទៅក្មេងជាង​វ័យ ១០ឆ្នាំ

អ្នកប្រាកដ​ជាដឹង​ហើយថា នារីជនជាតិជប៉ុនពិតជាមានសម្រស់ស្រស់ស្អាត​គួរឲ្យ​ស្រឡាញ់ និង​អាច​រក្សាសម្រស់អោយនៅក្មេងជាងវ័យជាងគេក្នុងពិភពលោក។ ពិតណាស់ អាថ៌កំបាំង​នៃភាពស្រស់ស្អាត​របស់ពួក​គេ គឺជាឱសថបុរាណ​ដែលមាន​អាយុរាប់​សតវត្សរ៍ និង​ទទួលបាន​អត្ថប្រយោជន៍​ដ៏មានប្រសិទ្ធិភាពខ្ពស់​ពីអង្ករធម្មជាតិ។
អង្ករសម្បូរ​ទៅដោយអាស៊ីត linoleic និង អាស៊ីត squalene ជាសារធាតុប្រឆាំងអុកស៊ីតកម្ម​ដែលមានឥទ្ធិពល​ជម្រុញដល់​ផលិតកម្មស្រទាប់​កូឡាជែន មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​ក្នុងការ​កម្ចាត់​ស្នាមជ្រួញនៅ​លើរូបរាង​កាយ។
អង្ករ​ជាទូទៅ សម្បូរទៅ​ដោយវីតាមីន E មាន​សមត្ថភាពខ្ពស់​ក្នុងការការ​ពារបេះដូង និង​កូឡេស្តេរ៉ុល។ លើលពី​នេះទៅទៀត អង្ករ​មាន​សារធាតុ squalene ការពារ​ស្បែក​ពីការប៉ះ​នឹង​កាំរស្មី​ព្រះអាទិត្យ។
អត្ថបទ​នេះ អ្នកនឹង​បានដឹងពីការរៀប​ចំបង្កើត​ម៉ាស​បិទមុខ​ដ៏សាមញ្ញ ដោយយោង​តាមរូបមន្ត​របស់ជប៉ុនដែលមានអាយុកាល​ជាយូរណាស់​មកហើយ។ វានឹង​ជួយ​កម្ចាត់​ស្នាម​ជ្រួញ រលាក​ដល់​ស្បែក​របស់អ្នក និងផ្ដល់​នូវសម្បុរ​ស្បែក​ដ៏ភ្លឺរលោងល្អ​ឥតខ្ចោះ​ថែមទៀត​ផង។ ម៉ាសបិទ​មុខ​នេះ និងធ្វើឲ្យ​ស្បែក​របស់អ្នក​មានសុខភាព​ល្អ និង​មានសំណើម។ សូម​ព្យាម​អនុវត្ត​ជាមួយម៉ាស​ដ៏អស្ចារ្យ​នេះ អ្នកនឹង​បានឃើញ​លទ្ធផល​របស់វា​ដោយខ្លួនឯង។
គ្រឿងផ្សំ៖
- អង្ករ ៣ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ
វិធីសាស្រ្តនៃការរៀបចំ៖
ចម្អិនអង្ករឲ្យ​ពុះឆ្អិនល្អ ហើយ​ស្រង់​វាចេញ ប៉ុន្តែត្រូវ​រក្សាទុកទឹក​អង្ករដែល​ដាំពុះ។ ទឹកអង្ករ​មានលក្ខណៈ​សម្បត្តិប្រឆាំង​អុកស៊ីត​កម្មខ្លាំង។ វាជួយ​ដល់ស្បែក និង​ជម្រុញ​ចលនា​ឈាម, ជួយក្នុង​ការកម្ចាត់​ស្នាមជ្រួញ និងកាត់បន្ថយ​ការ​រលាក។ លាយបញ្ចូល​គ្នា ទឹកគោ​ឆៅ ១ ស្លាបព្រា ជាមួយនឹង​អង្ករចម្អិនរួច និង​បន្ថែម​ទឹកឃ្មុំ ១ ស្លាបព្រា ជាការ​ស្រេច។
ការ​ប្រើប្រាស់៖
លាងសម្អាត​ស្បែក​មុខរបស់អ្នក​ឲ្យបាន​ស្អាត អនុវត្ត​ល្បាយម៉ាស់ លាបឲ្យសព្វនៅលើផ្ទៃមុខ ហើយរក្សា​វាទុកឲ្យស្ងួត​សិន។ បន្ទាប់មក​លាងសម្អាត​វាជាមួយនឹង​ទឹកអង្ករ​ដែល​មាន​ចម្អិន​នោះ។ អ្នកគួរតែ​អនុវត្តការព្យាបាល​នេះ យ៉ាងហោច​ណាស់ ឲ្យបាន​ម្ដង​ក្នុងមួយសប្ដាហ៍ ដើម្បីទទួល​បានលទ្ធផល​ល្អបំផុត​សម្រាប់​ស្បែក​មុខរបស់​អ្នក៕