Monday, December 28, 2015

ចង់កំចាត់រោមក្លៀកមែនទេ? ចំណាយពេលត្រឹមតែ ២ នាទី តែប៉ុណ្ណោះ!

ចង់កំចាត់រោមក្លៀកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ ២នាទីតែប៉ុណ្ណោះ។ អនុវត្តន៍វិធីមួយណាក៏បានដូចខាងក្រោមនេះ៖
១. ក្រូចឆ្មារ និង ស្ករស
ស្ករសត្រូវបានគេយកមកប្រើប្រាស់ធ្វើ wax សំរាប់បករោមក្លៀក និង រោមផ្សេងៗដែលអ្នកមិនចង់បាន។ អ្នកគ្រាន់តែលាយស្ករស ១ ស្លាបព្រាបាយ ជាមួយក្រូចឆ្មារ ២ ស្លាបព្រាបាយ។ កូរបញ្ជូលគ្នាអោយសព្វ។ លាបវាទៅលើរោមក្លៀក ហើយទុកចោលពីរបីនាទី។ ជូតចេញដោយប្រើកន្សែង។ អនុវត្តន៍វិធីនេះ ២ ដងក្នុងមួយសប្តាហ៍។ រោមក្លៀករបស់អ្នកនឹងកាត់បន្ថយបន្តិចម្តងៗរហូតលែងមានជារៀងរហូត។
ចុចអាន៖ ដំឡូងបារាំង និង ល្ហុងទុំ ជាដំណោះស្រាយ ដ៏ល្អសំរាប់បញ្ហាក្លៀកខ្មៅ
២. ស៊ុត និង ម្សៅពោត
យកស៊ុតមួយគ្រាប់គោះលាយជាមួយម្សៅពោតកន្លះស្លាបព្រាបាយ។ លាបវាទៅលើក្លៀករបស់អ្នក ហើយទុកចោលរហូតទាល់តែស្ងួត។ លាងចេញជាមួយជាមួយទឹក។ អនុវត្តន៍វិធីនេះពីរដងក្នុងមួយសប្តាហ៍។
៣. ទឹកដោះគោ និង រមៀត
លាយម្សៅរមៀត ១ ស្លាបព្រាបាយជាមួយទឹកដោះគោ ២ ស្លាបព្រាបាយ។ លាបវាទៅលើរោមក្លៀករបស់អ្នក ដោយទុកចោលអោយវាស្ងួត​ សឹមលាងចេញជាមួយទឹក។ អនុវត្តន៍វិធីនេះពីរដងក្នុងមួយសប្តាហ៍៕