Monday, December 28, 2015

របៀប​ធ្វើ​ឱ្យ​ក្បាល​សុដន់​ទៅ​ជា​ ក្រហមព្រឿងៗ​តាម​បែប​ធម្មជាតិ​

ក្រៅពី​ដំណពូជ និង​អាយុ មាន​កត្តា​មួយចំនួន​ផ្សេង​ទៀត​ដែល​ធ្វើឱ្យ​ក្បាល​សុដន់​ទៅជា​ខ្មៅ​។ វា​អាច​កើតឡើង​គ្រប់​ពេល​ដែល​មាន​ការប្រែប្រួល​អ័រម៉ូន​ក្នុង​រាងកាយ​មនុស្ស ដូចជា​ក្នុង​ពេល​មក​រដូវ និង​មាន​ផ្ទៃពោះ​ជាដើម​។ ការ​បំបៅ​ដោះកូនក៏​ជា​កត្តា​មួយ​ដែរ​។ ការប្រើ​ថ្នាំ​ក៏​ប្រហែល​ជា​បណ្តាលឱ្យ​ក្បាល​សុដន់​ទៅជា ខ្មៅ​លើស​ដើម​ដែរ​។
សំណាង​ដែរ អ្នក​មិន​ចាំបាច់​ពន្យារ​ពេល​ទទួល​យក​ភាពអាម៉ាស់​នៃ​ការ​មាន​ក្បាល​សុដន់​ ខ្មៅ​ទៀត​ទេ ព្រោះ​យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​មួយចំនួន​ដែល​មាន​ប្រសិទ្ធភាព​ ចំពោះ​ស្ត្រី​ភាគច្រើន​ដែល​មិន​ពេញចិត្ត​នឹង​ពណ៌​លើ​ក្បាល​សុដន់​របស់ខ្លួន​ ។

ទឹក​ក្រូចឆ្មារ​
ការ​លាបទឹក​ក្រូចឆ្មារ​លើ​ក្បាល​សុដន់​អាច​ធ្វើឱ្យមាន​ ការផ្លាស់ប្តូ​រ​យ៉ាង​អស្ចារ្យ​។ ទឹក​ក្រូចឆ្មារ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ស៊ី​ទ្រិ​ច ដែល​ជា​ភ្នាក់ងារ​ភាព​ស​ដល់​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។ ទឹក​ក្រូចឆ្មារ​ក៏​មាន​វីតាមីន​C ដែល​ជួយ​ជួសជុល និង​ផ្តល់​ជីវជាតិ​ដល់​កោសិកា​ដែល​ខូចៗ និង​ធ្វើឱ្យ​ក្បាល​សុដន់​ទៅ​ជា​តឹង​ឡើង​បាន​។
ទឹកក្រូច​ច្របាច់​
ទឹកក្រូច​ច្របាច់​ក៏​មិន​ខុសគ្នា​នឹង​ទឹក​ក្រូចឆ្មា​រដែរ គឺ​វា​មាន​សមត្ថភាព​ផ្តល់​ភាព​ភ្លឺ​ព្រឿងៗ​ដល់​ក្បាល​សុដន់​បាន​។ បើសិនជា​លាប​ទៅ​មាន​អារម្មណ៍​ឈឺ​ឆៀបៗ​នោះ អ្នក​អាច​លាយ​ទឹកក្រូច​ច្របាច់​ជាមួយ​ទឹក​បន្ថែម​ទៀត​បាន​។ ចុចអាន៖ ការ​បំបៅ​ដោះកូន សម្រាប់​អ្នក​ម្ដាយ
ម៉ាស​ធ្វើ​ពី​ល្ហុង​
ក្នុងករណី​ដែល​មាន​អារម្មណ៍​ឈឺ​ឆៀប​ក្រោយពី​លាយ​ទឹកក្រូច​ច្របាច់ ជាមួយ​ទឹក​រួច​ហើយ​មក អ្នក​ក៏​អាច​ប្រើ​ម៉ាស​ល្ហុង​ជំនួស​វិញ​បានដែរ​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​វីតាមីន​C ច្រើន​គួរសម​ដែរ​។ ដោយសារ​តែ​វា​មិនមែន​ជា​ផ្លែ​ឈើ​ជូរ​ដូច​ក្រូចឆ្មារ ឬ​ក្រូច​នោះ ការ​យក​វា​មក​ប្រើ​លើ​ក្បាល​សុដន់​ដែល​ខ្មៅ​ទៅ​ជា​ក្រហម​ព្រឿងៗ​វិញ​នោះ ពិតជា​មិន​ធ្វើឱ្យមាន​បញ្ហា​ឡើយ​។
ម៉ាស​ផ្លែ​បឺ​
បើសិន​ជា​អ្នក​រក​ផ្លែ​ល្ហុង​មិន​បាន​ទេ​នោះ អ្នក​ក៏​អាច​ប្រើ​ផ្លែ​បឺ​ជំនួស​វិញ​បានដែរ​។ ចូរ​ប្រើ​ម៉ាស​ផ្លែ​បឺ​លាប​លើ​ក្បាល​សុដន់​ថ្នមៗ ហើយ​ទុក​វា​ចោល​យូរ​បន្តិច​មុន​ពេល​លាង​វា​ចេញ ព្រោះ​វីតាមីន​C របស់​ផ្លែ​បឺ និង​ជាតិ​ខ្លាញ់​ដ៏​ល្អ​របស់​វា​នឹង​ធ្វើការ​បាន​ល្អ​។​
ចុចអាន៖ អាហារកំពូលទាំង ១៤ មុខ ដែលប្រឆាំង និង ជំងឺមហារីក ដែលអ្នកគួរតែ បន្ថែម ចូលទៅក្នុង របបអាហារ របស់អ្នក
ចំណិត​ត្រសក់​
ក្រៅពី​បំបាត់​អាការៈ​ហើម​ភ្នែក ចំណិត​ត្រសក់​ក៏​ល្អ​បំផុត​សម្រាប់​បំបាត់​ពណ៌​ខ្មៅ​លើ​ក្បាល​សុដន់​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ការ​ម៉ាស្សា​ថ្នមៗ​ដោយ​ប្រើ​ចំណិត​ត្រសក់​។ ការ​ម៉ាស្សា​ក៏​ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម​ទៅ​ក្បាល​សុដន់​ដើម្បី​ផ្តល់​ ជីវជាតិ​ទៅ​កន្លែង​មួយ​នេះ​កាន់តែ​ល្អ​ដែរ​។
ទឹកដោះគោ​ស្រស់​
ការ​លាប​ទឹកដោះគោ​ស្រស់ៗ​លើ​ក្បាល​សុដន់​អាច​ផ្តល់​ជា​ ការប្រែប្រួល​គួរឱ្យ​កត់សម្គាល់​ទៅលើ​ពណ៌​របស់​វា​បាន​។ សារធាតុ Lactic Acid ក្នុង​ទឹកដោះគោ​គឺ​ល្អ​បំផុត​សម្រាប់​លុបបំបាត់​ពណ៌​ខ្មៅ​លើ​ក្បាល​សុដន់ ប៉ុន្តែ​មិន​អាច​បង្ក​ការ​រលាក​ឡើយ​។ ទឹកដោះគោ​ក៏​ជួយ​ផ្តល់​ជា​ជីវជាតិ​ដែល​ក្បាល​សុដន់​ត្រូវការ​ផង​ដែរ​៕