ការឈឺធ្មេញ គឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងមកលើខ្លួនឡើយ។ នៅក្នុងករណីឈឺធ្មេញ អ្នកត្រូវតែឆាប់ទៅជួបវេជ្ជបណ្ឌិតជំនាញផ្នែកធ្មេញដើម្បីទទួលបានការព្យាបាលភ្លាមៗ។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ទៅវេជ្ជបណ្ឌិតជំនាញផ្នែកធ្មេញទេ យើងសូមចែករំលែកជាមួយគន្លឹះដូចខាងក្រោមនេះ និងជួយអ្នកក្នុងការដោះស្រាយបញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយពេលត្រឹមតែ ៧ នាទីតែប៉ុណ្ណោះ។
ការស្រាវជ្រាវនៅប្រទេសកាណាដាបានបង្ហាញថា ការឈឺធ្មេញ ត្រូវបានបំបាត់បានយ៉ាងមានប្រសិទ្ធិភាពដោយមិនចាំបាច់បើកមាត់របស់អ្នកទៀតផង។ វិធីសាមញ្ញងាយៗ អ្នកត្រូវការតែទឹកកក ១ដុំ ហើយអ្នកត្រូវដាក់វានៅក្នុងផ្នត់រវាងមេដៃ និងម្រាមដៃអង្អុល។ យកទឹកកកមកត្រដុសរឹតថ្នមៗនៅលើតំបន់ដែលឈឺចាប់ក្នុងរយៈពេល ៥ ទៅ ៧ នាទី។
ផ្នែកនៃបាតដៃនេះ គឺជាកន្លែងដែលមានសរសៃប្រសាទដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្នែកកណ្ដាលសម្រាប់ការឈឺចាប់នៅក្នុងខួរក្បាលដែលគ្រប់គ្រងកម្រិតនៃការឈឺចាប់នៅក្នុងដៃ និងក្បាល។ ការត្រដុសដុំទឹកកកនៅចំផ្នែកកណ្ដាលនេះ ហើយ ៩០ ភាគរយនៃអ្នកចូលរួមឆ្លើយសំណួរក្នុងការស្ទាបស្ទង់មតិបានបញ្ជាក់ថា បច្ចេកទេសនេះពិតជាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់អាការៈឈឺធ្មេញរបស់ពួកគេពិតប្រាកដមែន៕
ទស្សនាវីឌីអូលម្អិតនឹងការអនុវត្តជាក់ស្តែងខាងក្រោមនេះ៖

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.