Thursday, January 14, 2016

វិធីសាស្ត្រ​ការពារ​រន្ទះ​នៅ​រដូវ​ភ្លៀង​នេះ''

បច្ចុប្បន្ន​អាកាស​ធាតុ​ប្រែប្រួល​មិន​ទៀង​ទាត់ ពេល​ខ្លះ​ក្ដៅ​ខ្លាំង​ស្ទើរ​ទ្រាំ​ពុំ​បាន​បើ​ទោះ​ស្ថិត​ក្នុង​រដូវ​វស្សា ឯ​ពេល​ខ្លះ​ទៀត​បែរ​ជា​មាន​ធ្លាក់​ជោគ​ជាំ​លាយ​ឡំ​ជាមួយ​ខ្យល់​រន្ទះ​គួរ​ឲ្យ​ខ្លាច។ ដើម្បី​ការពារ​ខ្លួន​បញ្ចៀស​ពី​គ្រោះ​ថ្នាក់​ដោយ​រន្ទះ​ដ៏​កំណាច​នេះ គួរ​យល់​ដឹង​ពី​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖
១. ប្រសិន​បើ​អ្នកកំពុង​​នៅ​ក្នុង​ផ្ទះ​ពេល​មាន​ភ្លៀង
– ចៀសវាង​ប្រើប្រាស់​ទូរសព្ទ​មាន​ខ្សែ និង​ឧបករណ៍​អេឡិចត្រូនិក​នានា ដូច​ជា​កុំព្យូទ័រ និង​ទូរទស្សន៍​ជា​ដើម ព្រោះ​វា​អាច​ស្រូប​រន្ទះ
– ចៀសវាង​ប្រើ​ប្រាស់​ទូរសព្ទ
– ចៀសវាង​លាង​ដៃ ងូត​ទឹក លាង​ចាន បោក​គក់ ព្រោះ​បំពង់​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​លោហៈ​អាច​ស្រូប​រន្ទះ
– ខ្យល់​បោក​បក់​ខ្លាំង អាច​បណ្ដាល​ឲ្យ​បែក​កញ្ចក់​បាន ដូច​នេះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​បង្អួច ដំបូល និង​ទ្វារ​ដែល​ធ្វើ​ឡើង​ពី​កញ្ចក់​
– បិទ​វាំងនន​បង្អួច​ឲ្យ​ជិត ដើម្បី​បញ្ចៀស​ការ​បែក​កញ្ចក់​ដោយសារ​ខ្យល់​ពី​ខាង​ក្នុង​ផ្ទះ ​​
២. ប្រសិន​បើ​អ្នក​កំពុង​នៅ​ក្រៅ​ផ្ទះ
– រក​កន្លែង​ជ្រក​ជា​បន្ទាន់ ប្រសិន​បើ​ឃើញ​ពពក​ខ្មៅ មាន​ផ្លេក​បន្ទោរ ឮ​សំឡេង​ផ្គរ​លាន់ និង​មាន​អារម្មណ៍​ថា​ព្រឺ​ខ្លួន
– ជ្រក​ក្នុង​អគារ​បិទ​ជិត ប្រសើរ​ជាង​រោង ឬ​ការ៉ាស​ដែល​មាន​តែ​ដំបូល
– បើ​គ្មាន​អគារ​បិទ​ជិត​ទេ គួរ​សំងំ​នៅ​ក្នុង​រថយន្ត ប៉ុន្តែ​ហាម​ដាច់​ខាត​មិន​ត្រូវ​ផ្អែក ឬ​ទ្រោប​ទៅ​លើ​រថយន្ត​ទេ
– ប្រសិន​បើ​អ្នក​កំពុង​ជិះ​កង់ ឬ​ម៉ូតូ គួរ​ប្រញាប់​ឈប់​រួច​រក​កន្លែង​មាន​សុវត្ថិភាព​បញ្ចៀស​គ្រោះ​ថ្នាក់
– បើ​គ្មាន​ជម្រក​នៅ​ក្បែរ​ខ្លួន​ទេ គួរ​អង្គុយ​ចោងហោង រួច​យក​ដៃ​ទាំង​ពីរ​ដាក់​លើ​ក្បាល​ជង្គង់ និង​ឱន​ក្បាល​ចូល​ក្នុង​ចន្លោះ​ ជង្គង់ ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​គោល​ដៅ​រន្ទះ​តូច​បំផុត
– ប្រសិន​បើ​អ្នក​នៅ​ក្នុង​ទឹក ត្រូវ​ប្រញាប់​រួសរាន់​ឡើង​លើ​គោក​ភ្លាម និង​ចៀសវាង​វត្ថុ​ធ្វើ​ពី​លោហៈ(ទឹក និង​លោហៈ​អាច​ទាក់​ទាញ​រន្ទះ​ភ្លាម​ៗ)
– ប្រសិន​បើ​អ្នក​កំពុង​ប្រជុំ​គ្នា​ជា​ក្រុម គួរ​ឆាប់​បំបែក​គ្នា​ភ្លាម៕
ល្អ ឬ​អាក្រក់ ប្រសិន​សិន​បើ​ខ្ញុំ​សាក់​នោះ​..!
តើ​សុដន់​ធំ​ជ្រុល​ពេក អាច​បង្កបញ្ហា​ដែរ​ឫ​ទេ ?
បម្រាមក្នុងពេល ថើបគ្នា ដែល​ប្រុសៗ​គួរតែដឹង ដើម្បីកុំឲ្យ​ខាងស្រី​អស់អារម្មណ៍....