យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការញ៉ាំទឹកក្តៅឧណ្ហៗ និងទឹកក្រូចឆ្មានៅពេលព្រឹកពេលពោះទទេមិនត្រឹមតែជំនួយដល់ការសម្រកទម្ងន់ទេ តែក៏ជំនួយដល់ប្រព័ន្ធភាពស៊ាំដែរ។ ដូច្នេះហើយ ក្នុងទូរទឹកកកប្រាកជាទុកក្រូចឆ្មាច្រើនណាស់ហើយ។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថា សម្បកក្រូចឆ្មាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែម ដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ ដូច្នេះ នៅពេលអ្នកច្របាច់ក្រូចឆ្មាញ៉ាំលើកក្រោយ កុំចោលសម្បកវាអី។
សម្បកក្រូចឆ្មាមានសារធាតុ Polyphenols ដែលជួយពង្រឹងដល់ភាពអាចប្រើប្រាស់បានរបស់អាំងស៊ុយលីនក្នុងខ្លួន តាមរយៈការទប់ស្កាត់ការកើនឡើងរបស់ជាតិខ្លាញ់ក្នុងតំបន់ក្បាលពោះ។ វត្តមានរបស់ Naringin និង Hesperidin ក្នុងសម្បកក្រូចឆ្មានឹងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន។ ម្យ៉ាងវិញទៀត វាក៏ទៅកាត់បន្ថយការបំបែកជាតិគ្លុយកូសក្នុងថ្លើម និងទប់ស្កាត់ការរំលាយជាតិគ្លុយកូសក្នុងថ្លើមបានដែរ។ អ្នកអាចដាក់កំទិចសម្បកក្រូចឆ្មាទៅក្នុងទឹកញាំបាន ឬម្ហូបដែលអ្នកពេញចិត្ត។ យ៉ាងណាក៏ដោយ ចូរប្រើថ្នាំដែលអ្នកកំពុងតែប្រើប្រាស់ឲ្យបានទៀងទាត់ និងតមអាហារឲ្យបានត្រឹមត្រូវផងដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមកាន់តែប្រសើរជាងមុន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.