ពោតបារាំង ឬឈ្មោះជាភាសាបរទេសថា lady finger គឺត្រូវបានគេស្គាល់ថាវា ជាប្រភេទបន្លែអាហារបំប៉នដែលទទួលបាននូវប្រជាប្រិយភាពជាខ្លាំង និងមានដើមកំណើតមកតំបន់អាហ្វ្រិក ភាគឥសាន។ នេះគឺជាប្រភេទបន្លែម្យ៉ាង ដែលមានផ្ទុកនូវសារជាតិអាហារបំប៉នដ៏មិនគួរឲ្យជឿមួយ ដោយវាមានផ្ទុកនូវ ៣០កាឡូរី, វីតាមីនC២១មីលីក្រាម, អាហារជាតិសសៃ ៣ក្រាម, កាបូអ៊ីដ្រាត ៧,៦ក្រាម, ប្រតេអ៊ីន ២ក្រាម, ខ្លាញ់ ០,១ក្រាម, ហ្វូលិកអាស៊ីត ប្រហែលជា ៨០មីក្រូក្រាម និង ៦០មីលីក្រាមនៃម៉ាញ៉េស្យូម។ លើសពីនេះទៅទៀត អ្នកអាចទទួលទានវាបានពេញមួយឆ្នាំ មិនថាអ្នកពេញចិត្តនឹងវិធីណាមួយនៃការចម្អិន ដូចជា៖ស្ងោរ, ចំហុយ, ឆា ឬធ្វើជាជ្រក់ទៀតក៏បាន។
ពោតបារាំងនេះ បានផ្តល់ឲ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមមានដូចជា៖
• កាត់បន្ថយកូឡេស្តេរ៉ូល
• ជួយសម្រាលក្នុងករណីជំងឺទឹកនោមផ្អែម
• ពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំ
• បង្ការជំងឺគ្រួសក្នុងតម្រងនោម
• សម្រាលស្ថានភាពជំងឺហឺត
• កាត់បន្ថយការបឺតស្រូបយកជាតិគ្លុយកូសពីអាហារនៅក្នុងបំពង់ក្រពះពោះវៀន
រូបមន្តនៃការធ្វើទឹកពោតបារាំងខាងក្រោមនេះ នឹងផ្តល់ឲ្យអ្នកនូវលទ្ធផលគួរជាទីកត់សម្គាល់ នៅក្នុងការលៃតម្រូវជាតិស្ករក្នុងឈាមតាមវិធីធម្មជាតិ និងជួយផ្តល់ឲ្យយើងផងដែរនូវ អត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាព។
វិធីក្នុងការធ្វើទឹកពោតបារាំង៖
អ្នកត្រូវយកពោតបារាំងស្រស់២ផ្លែ មកកាត់ក្បាលនិងផ្នែកខាងចុងចេញ ដាក់វា២ទៅ៣ដុំ ចូលទៅក្នុងកែវមួយដែលមានដាក់ទឹក ហើយទុកវាចោលមួយយប់។ នៅព្រឹកបន្ទាប់ អ្នកគួរផឹវាឲ្យបានកន្លះម៉ោង មុនបរិភោគអាហារពេលព្រឹក ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.