រាល់អាហារកែច្នៃទាំងអស់សុទ្ធតែអាចផ្តល់គ្រោះថ្នាក់ដល់រាងកាយ និងប៉ះពាល់ដល់សរីរាង្គខុសៗគ្នាជាច្រើនដែរ។ អាហារលឿនគឺជាមេបញ្ហាដ៏ធំបំផុតហើយ។ រឿងដែលអាក្រក់បំផុតនោះគឺថា ថ្លើមរបស់យើងគឺជាសរីរាង្គដែលត្រូវរងការខូចខាតខ្លាំងបំផុត។ បើសិនជាមុខងាររបស់ថ្លើមត្រូវបានរាំងស្ទះហើយ សីរាង្គផ្សេងៗទៀតក៏អាចរងគ្រោះដែរ។ ដូច្នេះខ្ញុំសូមបង្ហាញអំពីភេសជ្ជៈមួយប្រភេទដែលអាចច្រោះជាតិពុលពីក្នុងថ្លើម និងខ្លាញ់បានយ៉ាងល្អ។
ទឹករមៀត
ទឹករមៀតអាចច្រោះជាតិពុលពីក្នុងថ្លើម បញ្ចេញជាតិពុលពីក្នុងពោះវៀន និងបញ្ឈប់ការបង្កើតជាគ្រួសក្នុងថង់ទឹកប្រមាត់ថែមទៀត។ អ្វីដែលអ្នកត្រូវការ៖
• រមៀតកន្លះស្លាបព្រាបាយ
• ខ្ញីមួយដុំតូច
• ទឹកក្រូចឆ្មាមួយផ្លែ
• ទឹកកន្លះពែង
ទឹកច្រើនពណ៌
ចូរញ៉ាំភេសជ្ជៈច្រើនពណ៌មួយនេះចំនួនពីរកែវជារៀងរាល់ថ្ងៃ ហើយថ្លើមនឹងចាប់ផ្តើមធ្វើការវិញបានយ៉ាងល្អជាមិនខាន។ វានឹងក៏ជួយច្រោះជាតិពុលពីក្នុងខ្លួនបានដែរ។ សុខភាពទូទៅទាំងអស់នឹងស្រួលបួលមកវិញ ព្រមទាំងមានកម្លាំងជាងមុន។ អ្វីដែលអ្នកត្រូវការ៖
• ត្រសក់ទំហំមធ្យមមួយផ្លែ
• ផ្លែប៉ោមមួយផ្លែ
• ក្រូចឆ្មាកន្លះផ្លែ
• ម្ទេសប្លោកមួយផ្លែ
តែបៃតងរសជាតិជូ
មានហេតុផលមួយដែលគិតថាតែបៃតងល្អចំពោះសុខភាព នោះគឺវាជាឱសថច្រោះជាតិពុលយ៉ាងខ្លាំងក្លាដែលមានឈ្មោះថា EGCG។ អ្វីដែលអ្នកត្រូវការ៖
• តែបៃតងត្រជាក់កន្លះពែង
• ផ្លែចេកមួយផ្លែ
• ទឹកក្រូចឆ្មាកន្លះផ្លែ
ចូរកិនគ្រឿងផ្សំទាំងអស់ចូលគ្នា និងប្រាកដថាអ្នកបានញ៉ាំវាភ្លាមៗក្រោយពីកិនរួចដើម្បីទទួលបានសុខភាពល្អ.

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.