Saturday, February 20, 2016

អាហារ ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​

បើ​សិន​បើ​ជីវិត​ស្នេហា​របស់​អ្នក​ជួប​ការលំបាក​មែន​នោះ កុំ​បារម្ភ​អី ព្រោះ​យើង​មាន​វិធី​ច្រើនណាស់​ដែល​អាច​សម្រួល​ដល់​បញ្ហា​នេះ​បាន​។ អ្វី​ដែល​អ្នក​គួរតែ​ស្វែង​យល់​នោះ គឺ​ធ្វើ​យ៉ាងណា​ទទួលទាន​អាហារ​ណា​ដែល​ផ្តល់​ចំណង់​ខាង​ផ្លូវភេទ​អោយបាន​ច្រើន​ដូចជា ៖
ម្ទេស​ហឹរ​
មុននឹង​ចាប់ផ្តើម​ការ​ការងារ​លើ​គ្រែ អ្នក​គួរតែរៀបចំ​អាហារ​ដែល​មាន​ម្ទេស​ហឹរ​អោយបាន​ច្រើន​។ អាហារ​ហឹរ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Capsaicn ដែល​អាច​ជួយ​បង្កើនរ​បត់​ឈាម​រត់ និង​ជម្រុញ​ដល់​ការ​ច្របាច់​ឈាម​កាន់តែ​ល្អ​។ វា​ក៏​ទៅ​ភ្ញោ​ចដ​ល់​ចុង​សរសៃប្រសាទ​សម្រាប់​ដឹកនាំ​អារម្មណ៍​ស្រើបស្រាល​ផងដែរ​។
សូកូឡា​ពណ៌​ខ្មៅ​
សូកូឡា​ពណ៌​ខ្មៅ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ល្អ តែ​វា​ក៏​ជួយ​បង្កើន​ជីវិត​ស្នេហា​របស់​អ្នក​បាន​ដែរ​។ តាម​ការសិក្សា​បានអោយដឹងថា សូកូឡា​ពណ៌​ខ្មៅ​ផ្ទុក​ទៅ​ដោយ​សារធាតុ PEA (Phenylethylamine) ដែលជា​អ្នក​បញ្ចេញ​សារធាតុ Endorphins និង Serotonin ដើម្បី​ពង្រឹង​ដល់​ការ​រួមភេទ​កាន់តែ​យូរ​ជាង​មុន​។
ផ្លែ​ទទឹម​
ផ្លែ​ទទឹម​ផ្ទុក​ទៅដោយ​ថាមពល​ផ្តល់​តណ្ហា និង​ជា​អង់​ទី​អុកស៊ី​ដង់​សម្រាប់ការ​ពារ​ភ្នាស​របស់​សរសៃឈាម​ក្នុង​រាងកាយ ព្រមទាំង​ជួយ​អោយមាន​លំហូរ​ឈាម​កាន់តែ​ស្រួល​។ ដូច្នេះហើយ វា​នឹង​បង្កើន​រំញោច​លើ​ប្រដាប់ភេទ និង​បង្កើន​ថាមពល​ដល់​ផ្លូវភេទ​អ្នក​បាន​៕