ឫសដូងបាតជាជំងឺទូទៅបំផុតមួយទៅហើយនាពេលបច្ចុប្បន្ននេះ។ យោងតាមស្ថិតិ មនុស្ស ១២% លើពិភពលោកបានកើតជំងឺនេះនាពេលសព្វថ្ងៃនេះ ខណៈ ៤០% ទៀតកើតជំងឺទាក់ទងពោះវៀនធំ។
ឫសដូងបាតគឺជាជំងឺទូទៅសម្រាប់ទាំងបុរសនិងនារី ហើយជាធម្មតាវាកើតឡើងចំពោះមនុស្សវ័យ ២៥ ដល់ ៥០។
ក្នុងអត្ថបទនេះអ្នកនឹងបានដឹងពីឱសថធម្មជាតិសម្រាប់ព្យាបាលឫសដូងបាត។ ឱសថធម្មជាតិនេះត្រូវបានផលិតឡើងចេញពីការផ្សំគ្នារវាងដំឡូងនិងប្រេងអូលីវ ហើយមនុស្សជាច្រើនអះអាងថាវាសក្តិសិទ្ធខ្លាំងណាស់សម្រាប់ប្រឆាំងនឹងជំងឺឫសដូងបាត។
*គ្រឿងផ្សំដែលអ្នកត្រូវការ៖
- ដំឡូងបារាំង ១ ដុំ
- ប្រេងអូលីវ (Olive--អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ ស្លាព្រាកាហ្វេ
*របៀបធ្វើ៖
កោសយកសាច់ដំឡូង រួចស្រោចប្រេងអូលីវពីលើ។ រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ។ ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។
*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ។ ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក។ ទុកវាចោលមួយយប់។ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។
សូមចែកចាយអត្ថបទនេះដល់មនុស្សជាទីស្រឡាញ់ ឬមិត្តភក្តិដែលកើតឫសដូងបាត ឱ្យបានដឹងទាំងអស់គ្នា!

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.