ធ្មេញអ្នកនឹងសស្អាត ដោយចំនាយពេលត្រឹមតែ2នាទី
មនុស្សមួយចំនួនតែងតែញញឹមដោយគ្មានការជឿរជាក់ ហើយពេលខ្លះមិនហ៊ានញញឹមដោយសារតែធ្មេញមិនសស្អាត ហើយត្រូវចំនាយថរិការនិងពេលវេលាដើម្បីទៅសេរ៉ាមិកធ្មេញដែលមានតម្លៃថ្លៃជាប្រចាំ។ ដូចនេះប្រិយមិត្តឈប់ចំនាយថវិការក្នុងការសេរ៉ាមិកធ្មេញដែលមានតម្លៃថ្លៃដូចនេះទៅ ព្រោះគេហៈទំព័រយើងនឹងបង្ហាញ់ល្បិចនៃការធ្វើអោយធ្មេញសស្អាតបែបធម្មជាតិ ដោយគ្រាន់តែប្រើប្រាស់ ម្សៅដុតនំ1ស្លាព្រា និង ទឹកក្រូចឆ្មា1ស្លាព្រា តែប៉ុណ្ណោះ។ សូមប្រិយមិត្តអាននូវរបៀបធ្វើខាងក្រោម៖
យកម្សៅដុតនំ1ស្លាព្រាដាក់ក្នុងចានមួយ
ពុះក្រូចឆ្មាជាពីរ រួចច្របាច់យកទឹកវាចំនួន1ស្លាព្រា
ចាក់ទឹកក្រូចឆ្មាចូលក្នុងចានម្សៅដុតនំ រួចលាយចូលគ្នាអោយសព្វល្អ
យកកូនកន្សែង ទៅជ្រលក់ល្បាយដែលយើងបានលាយរួច ហើយយកមកលាបលើធ្មេញ
ទុករយៈពេល2នាទី ក្រោយមកខ្ពុលមាត់ជាមួយទឹក
បន្ទាប់ពីខ្ពុលមាត់រួចហើយ ធ្មេញលោកអ្នកនឹងសស្អាតដោយស្មានមិនដល់៕