រូបមន្តពិសេស “បំបាត់” ក្លិនមាត់ និងដង្ហើមមិនល្អ!
តើអ្នកកំពុងតែមានក្លិនមាត់មិនល្អមែនទេ? ខ្ញុំដឹងថាអ្នកពិតជាចង់បំបាត់ក្លិនមួយនេះណាស់ព្រោះថាវាពិតជាមានការរំខាន ទៅដល់ការទំនាក់ទំនងជាមួយនឹងអ្នកដ៏ទៃ ហើយជាពិសេសនោះគឺចំពោះសង្សាររបស់អ្នកផងដែរ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកបាន៖
របស់ដែលចាំបាច់ត្រួវប្រើ៖
ម្សៅឈើក្រអូបកន្លះស្លាបព្រាកាហ្វេ
ទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ
ក្រូចឆ្មាចំនួន 2ផ្លែ
ការរៀបចំ៖
1.ចូរអ្នកយកម្សៅឈើក្រអូបនិងទឹកឃ្មុំក្នុងចានមួយ រួចចាក់ទឹកក្ដៅចូលចំនួនមួយពែង
2. កូររហូតទាល់តែរលាយទឹកឃ្មុំ បន្ទាប់មកច្របាច់ក្រូចឆ្មាចូល
3. កូរវាម្ដងទៀត រួចយកទៅដាកក្នុងកែវមួយហើយបិទគរបអោយជិត បន្ទាប់យកវាទៅរក្សាទុកវានៅក្នុងទូរទឹកកក
4. ខ្ពុរមាត់ជាមួយល្បាយនេះ បន្ទាប់មកត្រូវលេបវាចូល
5. ធ្វើឡើងវិញម្ដងទៀតប្រសិនបើចាំបាច់
@ប្រសិទ្ទភាពរបស់វា៖
– ម្សៅឈើក្រអូប និង ក្រូចឆ្មា នឹងជួយកំចាត់មេរោគក្នុងប្រហោងធ្មេញនិងមាត់របស់អ្នក ហើយម្យ៉ាងទៀត វាថែមទាំង “សម្លាប់” បាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អ។ ចំនែកឯទឹកឃ្មុំវិញ គឺជួយឱ្យមានរសជាតិប្រសើរជាងមុន។
– ក្រៅពីស្រាយបញ្ហានៃដង្ហើមអាក្រក់ ល្បាយនេះគឺជាភ្នាក់ងារប្រឆាំងនឹងមេរោគនិងជំងឺផ្តាសាយ ដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងមានប្រសិទ្ធិភាពបំផុតក្នុងការប្រឆាំងអុកស៊ីតកម្ម៕