Friday, May 13, 2016

ចូរអ្នកយកផ្លែចេកទុំមកស្ងោរហើយ ផឹកទឹករបស់វាជារៀងរាល់យប់ ចង់ដឹងអត់ថាមានរឿងអ្វីកើតឡើង?

ចូរអ្នកយកផ្លែចេកទុំមកស្ងោរហើយ ផឹកទឹករបស់វាជារៀងរាល់យប់ ចង់ដឹងអត់ថាមានរឿងអ្វីកើតឡើង?

ការគេងមិនលក់ ជាធម្មតាវាតែងបង្ករឡើងដោយសារតែ ការធ្លាក់ទឹកចិត្ត ស្ត្រេសនិងធុញថប់នៅក្នុងអារម្មណ៏បារម្ភ។ លើសពីនេះទៅទៀតវាអាចបណ្តាលមកពីកត្តាមួយចំនួនផ្សេងទៀតផងដែរដែលមានដូចជា៖ បន្ទប់គេងរបស់អ្នក មានពន្លឺ, បន្ទប់គេង មានសីតុណ្ហភាពក្តៅ, អ្នកមើលទូរទស្សន៏រហូតដល់ងងុយដេក, ញ៉ាំអាហារឬក៏ពិសាបារីនៅក្នុងខណៈពេលដែលមុនចូលដំណេកជាដើម។

ទោះជាយ៉ាងណាក៏ដោយដើម្បីអាចធ្វើអោយអ្នកគេងលក់បានស្កប់ស្កល់នោះអ្នកអាចញ៉ាំអនុវត្តន៏តាមវិធីសាស្ត្រខាងក្រោម៖

**** ការធ្វើតែចេក ****

តើអ្នកដឹងទេថា ផ្លែចេកបានផ្ទុកនៅដោយ សារធាតុប៉ូតាស្យូម ហើយវាអាចជួយការពាររំខានពីការគេង ហើយនិងជួយសម្រួលសាច់ដុំផងដែរ។  នៅក្នុងរូបមន្តនេះ អ្នកត្រូវការផ្លែចេកបែបធម្មជាតិ ដោយពុំមានជាតិគីមី ឬក៏ផ្លែចេកដែលត្រូវគេបាញ់ថ្នាំសម្លាប់សត្វល្អិតនោះទេ។

វិធីធ្វើ៖

    អ្នកត្រូវកាត់ខាងចុងនិងខាងគល់វាចោល
    លាងទឹកអោយស្អាត ហើយស្ងោរវាទុកក្នុងរយៈពេល 10 នាទី
    បន្ទាប់ពីទឹកពុះហើយអ្នកត្រូវទុកវាអោយត្រជាក់

វិធីប្រើប្រាស់ៈ

អ្នកគ្រាន់តែញ៉ាំទឹកវាប្រហែលមួយកែវ មុនពេលចូលគេងរយៈពេល 1 ម៉ោងជាការស្រេច។ ហើយផ្លែចេកដែលអ្នកបានស្ងោនោះអ្នកអាចយកវាមកញ៉ាំបានទៀតផង។

បន្ទាប់ពីអ្នកអនុវត្តន៏ដូចដែលបានរៀបរាប់ខាងលើហើយនោះអ្នកនឹងអាចគេងលក់បានស្រួលជាមិនខានឡើយ៕

ប្រែសម្រួលពី៖ Health