អ្នកតែងតែមាន អារម្មណ៍ស្ត្រេសមែនទេ? ញុំាអាហារទាំងនេះដើម្បី ប្រយុទ្ធប្រឆាំងនឹង អារម្មណ៍ស្ត្រេសរបស់អ្នក
អារម្មណ៍ស្ត្រេសអាចត្រូវលុបបំបាត់ ដោយការញុំាអាហារមួយដ៏ត្រឹមត្រូវ។ តើអាហារអ្វីខ្លះដែលជួយ ប្រឆាំងនឹងអារម្មណ៍ស្ត្រេស?
- Oatmeal (រកទិញនៅផ្សារទំនើប)
វាជួយប្រឆាំងនឹងអារម្មណ៍រសាប់រសល់។
- ផ្លែប៊ឺរ
អ្នកគួរញុំាផ្លែប៊ឺមួយចំហៀង រឺមួយផ្លែ ក្នុងមួយថ្ងៃព្រោះវាអាចជួយបំបាត់អារម្មណ៍ស្ត្រេស។ ផ្លែប៊ឺរមានផ្ទុកវីតាមីន B, folate, lutein, beta carotene និង វីតាមីន E។
- គ្រាប់វ៉ុលណាត់
ញុំាគ្រាប់វ៉ុលណាត់មួយក្តាប់ ក៏អាចជួយប្រឆាំងនឹងអារម្មណ៍ស្ត្រេសបានដែរ។ ដោយសារវាមានផ្ទុក alpha-linolenic acid និង អូមេហ្គា ៣ ដែលសំខាន់ផងដែរ។
- ស្ពៃ Spinach និង ប្រូខូលី
ទាំងពីរមុខនេះជួយធ្វើអោយរាងកាយប្រសើរឡើង ជួយប្រឆាំងនឹងអារម្មណ៍ស្ត្រេស។
- Blueberries
ញុំា blueberries ក៏អាចកាត់បន្ថយស្ត្រេសបានដែរ ព្រោះវាសំបូរទៅដោយវីតាមីន C។
- សូកូឡាខ្មៅ
ញុំាសូកូឡាខ្មៅមួយកូនដុំតូច អាចជួយបញ្ចុះកំរិតអ័រម៉ូនស្ត្រេស។ ហើយវាក៏ត្រូវបានគេទទួលស្គាល់ដែរថា បញ្ចុះសំពាធឈាម និង ធ្វើអោយអារម្មណ៍ស្ងប់ស្ងាត់។
- ទឹក
ពេលដែលអ្នកស្ត្រេសខ្លាំង ក្រេបទឹកបន្តិចព្រោះវាជាដំណោះស្រាយដ៏ល្អផងដែរ។
- ស្រាក្រហម
ផឹកស្រាក្រហមមួយថ្ងៃមួយកែវ អាចកាត់បន្ថយអារម្មណ៍ស្ត្រេស។
- ទឹកដោះគោក្តៅឧណ្ហៗ
ដើម្បីធ្វើអោយអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ អ្នកគួរតែញុំាទឹកដោះគោក្តៅឧណ្ហៗមួយកែវ។
- ទំពាំងបារាំង
វាមានផ្ទុក folate ខ្ពស់ ដែលជួយអោយចិត្តយើងត្រជាក់ ហើយកាត់បន្ថយស្ត្រេស។
- គ្រាប់ស្វាយចន្ទី
វាសំបូរទៅដោយជាតិសង្ក័សី។ កង្វះជាតិនេះក៏ទាក់ទងនឹងអារម្មណ៍រសាប់រសល់ផងដែរ។
បន្ថែម៖ ក្រៅពីអាហារដែលបានរៀបរាប់ខាងលើអ្នកអាចញុំាដូចជា៖ ចេក, ក្រូច, គ្រាប់ផ្កាឈូករ័ត្ន, តែអ៊ូឡុង, ការ៉ុត, បន្លែស្លឹកពណ៌បៃតង, ដំឡូងជ្វា ជាដើម ព្រោះវាក៏អាចជួយប្រឆាំងនឹងអារម្មណ៍ស្ត្រេសដែរ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.