Monday, September 21, 2015

ត្រឹមតែ​ ៣​នាទីអាច​បញ្ឈប់​ការ ឈឺ​ក្បាល​បែប​ប្រកាំង​

ត្រឹមតែ​ ៣​នាទីអាច​បញ្ឈប់​ការ ឈឺ​ក្បាល​បែប​ប្រកាំង​បាន តើ​អ្នក​នៅ​ចាំ​ដល់​ណា​ទៀត​?
បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​ឈឺ​ក្បាល​បែប​ប្រកាំង​នោះ អ្នក​ប្រហែលជា​អាច​នឹង​ត្រូវ​ការប្រើ​ថ្នាំ​មាន​ជាតិគីមី​ច្រើន និង​ថ្នាំ​ប្រឆាំង​ការឈឺចាប់​ដែល​ថ្លៃៗ​ជាមិនខាន​។ ប៉ុន្តែ​នៅពេល​នេះ យើង​នឹង​ណែនាំ​អ្នក​អំពី​វិធីសាស្ត្រ​ព្យាបាល​ដោយ​ខ្លួនឯង​បែប​ធម្មជាតិ ហើយ​មិន​ចំណាយ​ច្រើន​ទៀត ព្រមទាំង​ចំណាយពេល​តែ​៥​នាទី​ប៉ុណ្ណោះ​នឹង​បាត់​ឈឺ​ក្បាល​បែប​ប្រកាំង​នេះ​ ភ្លាម​។
អ្នក​ដែល​ឈឺ​ក្បាល​បែប​ប្រកាំង​ដឹង​ច្បាស់​ណាស់​ថា​ពួកគេ​មិន​អាច​ស៊ូទ្រាំ នឹង​ការឈឺចាប់​នេះ​បានឡើយ ហើយ​ក៏​ធ្វើឱ្យ​ជីវិត​រស់នៅ​កាន់តែ​ពិបាក​ដែរ ដូច្នេះ​គ្មាន​អ្វី​ដែល​អាច​ជួយ​ដោះស្រាយ​បាន​ក្រៅពី​ការប្រើ​ថ្នាំ​បំបាត់​ ការឈឺចាប់​ដែល​ខ្លាំងៗ​នោះឡើយ​។ យ៉ាងណាមិញ បើ​យើង​ប្រើប្រាស់​វិធីសាស្ត្រ​ព្យាបាល​បែប​បូរាណ ឬ​ប្រពៃណី ទំនងជា​អាច​កាត់បន្ថយ​ការឈឺចាប់​បាន​ក្នុង​រយៈពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​វា​ប្រហែលជា​មិន​មាន​រសជាតិ​ឆ្ងាញ់ ដែល​ជំរុញ​ឱ្យ​អ្នក​ចង់​សាកល្បង​ឡើយ​។
គ្រឿងផ្សំ​
អំបិល​ដែល​មាន​គុណភាព​
សម្បក​ក្រូចឆ្មា និង​ទឹក​ក្រូចឆ្មា​មួយចំនួន
រឿង​ដ៏​សំខាន់​បំផុត​នោះ​គឺថា​អំបិល​ដែល​អ្នក​ប្រើ​ត្រូវតែ​មាន​គុណភាព​ ខ្ពស់ ដូចជា អំបិល​ប្រភេទ Himalayan Crystal Salt ព្រោះ​វា​សម្បូរ​ជាតិរែ​ជាងគេ​។ អំបិល​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​សំខាន់ៗ ៨៤​ប្រភេទ ព្រមទាំង​អាច​ជួយ​លុបបំបាត់​ការឈឺ​ក្បាល​បែប​ប្រកាំង ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​ចំនួន​សារធាតុ Serotonin និង​ជំរុញ​ដល់​តុល្យភាព pH ក្នុង​រាងកាយ​ថែម​ទៀត​។
ការណែនាំ​
វិធីសាស្ត្រ​នៃ​ការព្យាបាល​ការឈឺ​ក្បាល​បែប​ប្រកាំង​គឺ​សាមញ្ញ​ទេ​។ ចូរ​យក​ក្រូចឆ្មា​ពីរ​ផ្លែ ច្របាច់​យកតែ​ទឹក ហើយ​លាយ​អំបិល​ខាងលើ​ចំនួន​២​ស្លាបព្រា​បាយ ព្រមទាំង​កោស​សម្បក​ក្រូចឆ្មា​មួយចំនួន​ចូល​ក្នុង​នោះ​ដែរ​។ ចូ​រលាយវា​ឱ្យ​សព្វ រួច​ផ្ទេរ​ល្បាយ​នេះ​ចូល​ក្រឡ ឬ​ធុង​ទឹក​ធំ​ជាង​មុន​។ ចូរ​ចាក់ទឹក​ចូលទៅ​ក្នុង​ល្បាយ​នោះ​បន្ថែមចំនួន ១០០​មី​លី​លីត្រ​។ បន្ទាប់​មក​ចូរ​ក្រឡុក​វា​ឱ្យ​សព្វ​ល្អ​រួច​ញ៉ាំ​វា​ចុះ​។ អ្នក​ប្រហែលជា​មិន​ចូល​ចិត្ត​រសជាតិ​ភេសជ្ជៈ​មួយ​នេះ​ទេ ប៉ុន្តែ​វា​ពិតជា​ផ្តល់​នូវ​ការបំបាត់​អា​ការៈឈឺ​ក្បាល​ក្នុង​រយៈពេល​តែ​ពីរ បី​នាទី តែប៉ុណ្ណោះ​។
ចូរ​ចាំ​ថា បើសិន​ជា​អ្នក​មាន​បញ្ហា​ឈឺ​ក្បាល​ដោយសារ​ជំងឺ​លើស​សម្ពាធ​ឈាម​វិញ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​សាកល្បង​វិធីសាស្ត្រ​មួយ​នេះ​៕